Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខេត្ត Sa Kaeo មិនទាន់សម្រេចចិត្តថា​បើកច្រកព្រំដែនប៉ោយប៉ែតវិញនៅឡើយទេ

អភិបាលខេត្ត Sa Kaeo លោក Worapan Suwannut បានមានប្រសាសន៍ថា បច្ចុប្បន្ន​លោកមិនទាន់សម្រេច​បើក​​ព្រំដែនថៃ-កម្ពុជា​នៅឡើយទេ។ ​

លោកបន្តថា ខេត្ត Sa Kaeo ​មិនទាន់បានត្រៀមលក្ខណៈបើក​ច្រកប៉ោយប៉ែតនៅ​​ព្រំដែន Klong Luk ក្នុងស្រុក Aranyaprathet ដែលបានបិទដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង​នោះទេ។ លោកបានមានប្រសាសន៍កាលពីថ្ងៃពុធថា «ខ្ញុំមិនអាចនិយាយបានទេថាពេលណាព្រំដែននឹងបើកឡើងវិញ។ គ្រប់យ៉ាងត្រូវអាស្រ័យលើការយល់ព្រមពីរដ្ឋាភិបាល»។ លោក Worapan បានជួប​សំណេះសំណាលជាមួយអភិបាលខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាលោក​ អ៊ំ រាត្រី កាលពីថ្ងៃអង្គារ​អំពីរឿងប្រជាជនកម្ពុជាសង្ឃឹមថានឹងបើកច្រកត្រួតពិនិត្យ​ដើម្បីធ្វើពាណិជ្ជកម្ម​តាមព្រំដែនឡើងវិញជាពិសេសអាជីវកម្មនៅផ្សារ Rong Kluea។

រូបតំណាង

កាសែត Khmer Timesបានដកស្រង់សម្តីអភិបាលខេត្តបន្ទាយមានជ័យដែលបានថ្លែងក្រោយបញ្ចប់ការប្រជុំថា« ព្រំដែនថៃ-កម្ពុជានៅតែបន្តបិទ ហើយមិនដឹងថាពេលណាទើបបើកច្រកវិញ​ឡើយ»។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9421784