Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីត​មេ​គុក​ទួល​ស្លែង​ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច បាន​ទទួលមរណភាព​ហើយ

រាជធានី​ភ្នំពេញ ៖ លោក នេ​ត ភា​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០០​និង​៥១​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២ ខែកញ្ញា អតីត​មេ​គុក​ទួល​ស្លែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច បាន​ទទួលមរណភាព នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក នេ​ត ភា​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០ នេះ​បាន​សរសេរ អតីត​មេ​គុក​ទួល​ស្លែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច បាន​ទទួលមរណភាព​ហើយ ។

គួរ​រំលឹក​ថា កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អាយុ​៧៨ ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច លោក​ត្រូវ​បាន​ចាប់ខ្លួន កាលពី​ឆ្នាំ​១៩៩៩ និង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង តុលាការយោធា​រហូត​ដល់​ថ្ងៃ​បញ្ជូន​ខ្លួន​មក​កាន់​មន្ទីរឃុំឃាំង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០០៧ ។

ឌុ​ច​មាន តួនាទី​ជា​អនុ​លេខា បន្ទាប់​មក​ជា​លេខា​គណៈកម្មាធិការ​មន្ទីរ ស​-២១ (​មន្ទីរ​សន្តិបាល ដែល​គេ​ស្គាល់ ជា​ទូទៅ​ថា គុក​ទួល​ស្លែង​) នៅ​ក្នុង​របប ខ្មែរក្រហម ។ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អ​.​វ​.​ត​.​ក នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ គុក​ទួល​ស្លែង ដោយ​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​៣៥​ឆ្នាំ សងការ​ជាប់​ឃុំ​ខុសច្បាប់ ១០​ឆ្នាំ និង​សំណង​លើ​ការ​សហការ​ចំនួន​៦​ឆ្នាំ ទោស​ដែល​ត្រូវ​អនុវត្ត​គឺ ១៩​ឆ្នាំ ប៉ុន្តែ​ព្រះរាជអាជ្ញា​ប្តឹង​សាទុក្ខ​ជំទាស់ ហើយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេចសេចក្តី នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ផ្តន្ទាទោស​ឌុ​ច ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9652684