Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វែកមុខឃាតករបានហើយ ខណៈរត់គេចខ្លួនបាន១យប់រៀបឡើងឡានទៅខេត្ត

រាជធានី​ភ្នំពេញ ៖ ឈាម​ស្រែក​ស្បែក​ហៅ ជនសង្ស័យ​ដែល​រំលោភ​ក្មេង​ស្រី​អាយុ 14 ឆ្នាំ​រួច​អារ​.​ក​សម្លាប់ រត់គេច​ខ្លួន​បាន​មួយ​យប់ ពេល​នេះ​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ក្របួច​បាន ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ។ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឡា​ច ច​ន្ថា អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្រុម​២ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត នៅ​ខេត្ត​រន​តៈ​គី​រី ។

ករណី​ឃាត់ខ្លួន​នៅ​ក្រោម​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ ដែល​ជន​ដៃដល់​កំពុង​តែ​រៀប​ឡើង​ឡាន​រត់គេច​ខ្លួន​ទៅ​ខេត្ត តែ​មិនដឹង​ទៅ​ខេត្ត​ណា​ទេ ។ ខណៈ​កម្លាំង​នរ​គ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​ចាប់​បាន ដោយ​មានការ​សហការ​គ្នា ក្នុង​នោះ​យើង​ក៏​ឃើញ​វត្តមាន​ឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ចុះ​ចាប់​ជនសង្ស័យ​ដល់​ខណ្ឌ​ព្រែក​ព្នៅ​ផង​ដែរ ។

សូម​បញ្ជាក់ ៖ កាលពី​ម្សិលមិញ ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​បាន​បង់ជីវិត​ទាំង​អាក្រាត​កាយ ខណៈ​ដែល​នាង​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ម្នាក់ឯង ហើយ បើ​តាម​ព័ត៌មាន​បឋម​ត្រូវ​បាន​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​ដោយ​ឃាតករ​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​អារ​.​ករ​ហូត​ដល់​ស្លាប់ ។

ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ជា​ការ​រំលោភ​សម្លាប់ ឬ​បែប​ណា​នោះ​ទេ ព្រោះ​មិន​ទាន់​មានការ​អះអាង​ពី​សមត្ថកិច្ច​ជា​ពិសេស​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅឡើយ ចំណែក​ឃាតករ​បាន​គេចខ្លួន​បាត់​ស្រមោល​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9652659