Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កន្លែងទេសចរណ៍ទី១ នៃខេត្តភូកេត

បើនិយាយពីប្រទេសថៃវិញគឺជាប្រទេសមួយដែលកំពុងតែរីកចម្រើនខ្លាំងស្ទើរគ្រប់វិស័យ។ ក្រឡេកទៅមើលលើវិស័យទេសចរណ៍វិញគឺពិជាមានភាពទាក់ទាញខ្លាំងមិនថាក្នុងក្រុង ឬនៅតាមតំបន់នានានោះទេគឺសុទ្ធតែមានសក្ដានុពលខ្លាំងទៅលើវិស័យមួយនេះ។ ពេលនេះយើងសូមលើកយកគោលដៅទេសចរណ៍ដែលកំពុងតែពេញនិយមមួយ ដែលពិតជាធ្វើឱ្យយើងសន្សំលុយទៅលេងឱ្យខានតែបាននៅថ្ងៃណាមួយ៖ 

ភូកេត (Phuket) កោះធំបំផុតរបស់ថៃ

ឆ្នេររាងអឌ្ឍចន្ទ គឺជាឆ្នេរមួយដែលមានប្រវែងវែង ចំណុះខ្លួននឹងភាគខាងលិចនៃឆ្នេរសមុទ្រភូកេត។ ជាការពិតណាស់វាគឺជាឆ្នេរដ៏ល្បីល្បាញបំផុតរបស់ភូកេត ជាកោះដែលមានភាពស្រស់ស្អាតខ្លាំងដែលមានប្រវែងប្រហែល ៥០គីឡូម៉ែត្រ និងទទឹង ២០គីឡូម៉ែត្រ ដែលតភ្ជាប់ទៅនឹងដីគោគតាមរយៈស្ពាន។ សណ្ឋាគារនៅភូកេតត្រូវបានរាលដាលនៅទូទាំងកោះដែលអនុញ្ញាត្តិឱ្យភ្ញៀវទេសចរអាចជ្រើសរើសកន្លែងសម្រាកលំហែកាយបានតាមចិត្ត ឬពីទីក្រុងតូចៗជាច្រើនដែលផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការដើរទិញឥវ៉ាន់ និងការរស់នៅក្នុងពេលរាត្រី។ 

កន្លែងកំសាន្តនៅភូកេត៖ ទីក្រុងប៉ាត់តុង (Patong) ដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ហើយមានមនុស្សយ៉ាងអ៊ូអរគឺជាតំបន់ដែលពេញនិយមបំផុត។ មានក្លឹបកម្សាន្តរាត្រី បារ៍ និងឌីស្កូជាច្រើន គ្រឿងសមុទ្រឆ្ងាញ់ៗ សាកទៅម្តងទើបដឹងថាអស្ចារ្យប៉ុណ្ណា។ 

ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវធ្វើនៅភូកេត៖

– សកម្មភាពនៅលើឆ្នេរ (Beach activites) មានទូកជេក ការជិះស្គី និងការជិះពោងខ្យល់អាចរកបាននៅតាមឆ្នេរដ៏មមាញឹកមួយនេះដូចជានៅប៉ាត់តុង(Patong) និងខារុន(Karon)។

(ប្រភព៖ travellingking)

– ការមុជទឹកកម្សាន្ត(Scuba diving) លោកអ្នកអាចមុជទឹកលេងកម្សាន្តមើលត្រី មើលផ្កាថ្ម ពិតជាពិអស្ចារ្យណាស់ ចំណែកឯរដូវមុជទឹកសំខាន់ៗគឺចាប់ពីខែវិច្ឆិកា ដល់ ខែមេសា។

(ប្រភពរូបភាព៖ viator)

– ដំណើរកម្សាន្តនៅលើដី និងសមុទ្រ (Land and Sea Tours) ស្វែងយល់ពីកោះនានានៃដំណើរកម្សាន្តជាច្រើន និងកូនកោះដ៏អស្ចារ្យជាច្រើនទៀតនៅឯនាយ ឆ្នេរសមុទ្រភូកេត។

– ការស្ទូចត្រី (Fishing) ឬ(ការនេសាទ) ជាមួយអ្នកនេសាទធំៗ គឺជារឿងដ៏សប្បាយរីករាយសម្រាប់គ្រួរសាររបស់អ្នក។

(ប្រភពរូបភាព៖ viator)

– កីឡាវាយកូនហ្គោល(Golf) មានទីលានវាយកូនហ្គោលចំនួន 6 លើកោះភូកេត។ តម្លៃសមរម្យ អាកាសធាតុល្អ និងកន្លែងល្អៗ ធ្វើឱ្យកោះភូកេតក្លាយជាទីឋានសួគ៌នៃអ្នកវាយកូនហ្គោល។

(ប្រភពរូបភាព៖ phuketgolf.net)

– អាហារពេលល្ងាច និងការកំសាន្តរាត្រី (Dining & Nightlife) ភោជនីយដ្ឋានជាច្រើនដែលលោកអ្នកអាចរកបាននៅទូទាំងកោះ លើសពីនេះទៅទៀតម្ហូបអាហារនៅទីនោះពិតជាឆ្ងាញ់ណាស់។ នៅពេលយប់មានបាររាត្រី តន្ត្រីកំដរអារម្មណ៍ធ្វើឱ្យទីនោះក្លាយជាយប់មួយដ៏សែនមានន័យ។

(ប្រភពរូបភាព៖ phuketindex)

(ប្រភពរូបភាព៖ traveler.byunique.com)

– ចំពោះការកក់សណ្ឋាគារគឺមានការប្រែប្រួលទៅតាមថ្ងៃនានា ដូច្នេះអ្នកអាចកក់សណ្ឋារគារល្អៗតាមរយៈគេហទំព័រ www.agoda.com និង booking.com នេះបាន៕

 ដោយ៖ The Den

from: https://tnaot.com/km/m/detail/article/9421610