Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើករថយន្តបុកម៉ូតូពីក្រោយបណ្ដាលឲ្យដួលបោកក្បាលនឹងខឿនស្លាប់បុរសម្នាក់នៅលើស្ពាន

ភ្នំពេញ​ ៖​ រថយន្តមិនស្គាល់ម៉ាកបើកលឿនជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលនឹងខឿនលើស្ពានអាកាសព្រែកព្នៅ​ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុរួចជនបង្កបើករត់គេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង២០ និង ៣០ នាទីថ្ងៃទី០១ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅចំណុចលើស្ពានអាកាសព្រែកភ្នៅ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិកណ្ដាល​ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ញឹម គឹមលុយ ភេទប្រុស អាយុ៤៩ឆ្នាំ មានស្រុកកំណើត ភូមិចុងកោះសេះកើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០០៥ មួយគ្រឿងពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1D-7738ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយបុកម៉ូតូពេញទំហឹង​បណ្តាលឲ្យជនរងគ្រោះដួលបោកនិងខឿនស្ពានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល​ ។ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ ផេង ភាព

from: https://tnaot.com/km/m/detail/article/9652445