បុរសម្នាក់កាន់កាំបិតនិងប្រាក់មួយចំនួនដើរចេញពីហាង 7-Eleven ក្នុងទីក្រុងបាងកកកពេលយប់រំលងអធ្រាត្រចូលថ្ងៃអង្គារ។
នៅម៉ោងប្រហែល ២ រំលងអធ្រាត្រ ថ្ងៃទី ១ ខែកញ្ញាប៉ុស្តិប៉ូលិសស្រុក Bangkok Yai ត្រូវបានគេជូនដំណឹងអំពីហេតុការណ៍នេះក្នុងហាង 7 -Even នៅភូមិ Soi Jaran Sanitwong ៨ សង្កាត់ Thaphra។ បុគ្គលិកហាងបាននិយាយថា នៅវេលាម៉ោង ១ យប់ មានបុរសកម្ពស់ខ្ពស់ម្នាក់ពាក់អាវពណ៌ក្រហមខោខ្មៅនិងពាក់ម៉ាស់ជិតមុខបានយកកាំបិតមកចង្អុលបុគ្គលិក ហើយបុគ្គលិកទាំងអស់រត់គេចទៅក្នុងបន្ទប់មួយដោយចាក់សោរជិត។ កាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្រោយពីបុគ្គលិករត់គេចចេញអស់ ជនល្មើសបានដើរទៅរកថតតុដាក់លុយ ដែលនៅពេលនោះមានភ្ញៀវម្នាក់ចូលក្នុងហាងទិញកាហ្វេកំប៉ុង ហើយជនល្មើសបន្លំខ្លួនធ្វើជាអ្នកគិតលុយ ដោយស្កេនអីវ៉ាន់និងទទួលលុយពីអតិថិជន បន្ទាប់មកជនល្មើសបានយកលុយហើយដើរចេញពីហាងតែម្តង។ សាក្សីបាននិយាយថាឃើញជនល្មើសដើរឆ្លងផ្លូវហើយចូលក្នុងតាក់ស៊ីមួយគ្រឿង។
តាមការរាយការណ៍ហាង 7 -Even បានបាត់លុយចំនួន ១៤ ០០០ បាត ប៉ូលិសបានសន្និដ្ឋានថាជនសង្ស័យប្រាកដជាមានបទពិសោធន៍ធ្វើការជាអ្នកគិតលុយក្នុងហាងពីមុន ព្រោះគេដឹងពីរបៀបប្រើប្រាស់ ម៉ាស៊ីនស្កេននិងរបៀបគិតលុយ។ ប៉ូលិសកំពុងតែធ្វើការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅខាងមុខហាងដើម្បីតាមដាននិងកំណត់អត្តសញ្ញាណជនល្មើស៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand