ដោយសារតែអាកាសយានិក និយាយពីបញ្ហាកូវីដ១៩ ទើបបណ្តាលឲ្យយន្តហោះ Airbus A320 ធ្លាក់នៅទីក្រុងការ៉ាជី ភាគខាងត្បូងប៉ាគីស្ថាន ដោយបានសម្លាប់មនុស្ស ៩៧នាក់ ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា រដ្ឋមន្ត្រីអាកាសចរណ៍ប៉ាគីស្ថាន លោក Ghulam Sarwar Khan បានប្រកាសពីរបាយការណ៍ ស្តីអំពីគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Pakistan International Airlines កាលពីថ្ងៃទី២២ ខែឧសភា បណ្តាលឲ្យមនុស្ស ៩៧នាក់ស្លាប់ ក្នុងចំណោមមនុស្សនៅលើយន្តហោះ៩៩នាក់។
មុនពេលហោះហើរយន្តហោះ មិនមានបញ្ហាបច្ចេកទេសណាមួយនោះឡើយ។ ចំណែក្រុមហោះហើរក៏មានសុខភាពល្អផងដែរ ។ ប៉ុន្តែអាកាសយានិកទាំងពីរ រវល់តែនិយាយអំពីបញ្ហាកូវីដ១៩ ពេលកំពុងហោះហើរ ទើបបណ្តាលឲ្យមានករណីគ្រោះថ្នាក់បែបនេះកើតឡើង។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា អាកាសយានិកទាំងពីររូប គឺបានល្មើសនឹងបទបញ្ជារសុវត្ថិភាព ដែលបានជជែករឿងរ៉ាវ មិនពាក់ព័ន្ធនឹងការហោះហើរ។
សារព័ត៌មាន The Express Tribune បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីអាកាសចរណ៍ប៉ាគីស្ថាន បានឲ្យដឹងថា «ក្នុងរយៈពេលកន្លះម៉ោងចុងក្រោយ នៃការហោះហើរ គឺខ្លឹមសារដែលអាកាសយានិកពីររូបនិយាយគ្នា មានការពាក់ព័ន្ធឹនងបញ្ហាកូវីដ១៩។ អាកាសយានិកទាំងពីររូបបានបែកអារម្មណ៍ ដោយសារតែគ្រួសាររបស់អាកាសយានិកទាំងពីររូប រងផលប៉ះពាល់ដោយសារតែកូវីដ១៩៕ ប្រែសម្រួលដោយ MEO