Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធានការ​ធ្វើ​ចក្តាឡីស័ក​លើ​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស នៅ​តែ​ធ្វើ​ឡើង​យ៉ាង​តឹង​រឹង

វិធានការ​ធ្វើ​ចក្តាឡីស័ក​លើ​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ទើប​ត្រឡប់​មក​ដល់​កម្ពុជា ត្រូវរដ្ឋាភិបាល មន្ត្រីជំនាញក្រសួង​សុខាភិបាល កំពុង​អនុវត្ត​យ៉ាង​តឹង​រឹង ខណៈ​ត្រឹម ២៤ម៉ោងម្សិលមិញ កម្ពុជា​បាន​ពិនិត្យ​សំណាក​សរុប​ដល់ទៅ ៧០៣នាក់ ប៉ុន្តែ​មិន​មាន​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ ១៩ ថ្មី​ម្នាក់​ណា​ឡើង។

គិត​ត្រឹម​ព្រឹកថ្ងៃ​ព្រហស្បត្តិ៍នេះ ចំនួន​អ្នក​ឆ្លង​កូវីដ ១៩ នៅ​កម្ពុជា ដែល​ស្ទើរ​តែ​ទាំង​អស់​ជា​ករណី​នាំ​ចូល​នោះ គឺ​មាន​សរុប ១៣០ ក្នុង​នោះ ១២៨នាក់ បាន​ជាសះស្បើយ ២នាក់សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​គ្មាន​ករណី​ស្លាប់​នោះ​ដែរ។

ស្ថានភាព​ជំងឺ​កូវីដ ១៩ ហាក់​ធូរ​ស្រាល​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​ជំនាញ​កំពុង​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង ជាក់​ស្តែង​នៅ​ពេល​ពលរដ្ឋ​ជាច្រើន បែរ​ជា​ត្រឡប់​ទៅ​រក​សកម្មភាព​ប្រចាំ​ថ្ងៃ ដំណើរ​កម្សាន្ត ក៏ដូច​ជា​ធ្វេស​ប្រហែស មិន​ពាក់​ម៉ាស់ពេល​ចេញ​មក​ក្រៅ​ជា​ដើម។

ដោយសង្កេត​ឃើញ​ស្ថានភាព​នេះ នាំ​ឲ្យ​រដ្ឋាភិបាល​អំពាវ​នាវ​រៀង​រាល់​ថ្ងៃទៅ​កាន់​ពលរដ្ឋ​ទូទាំង​ប្រទេស អនុវត្ត​វិធានការ​គម្លាត​សង្គម​ឲ្យ​បាន​គ្រប់ៗ​គ្នា រាប់​បញ្ចូល​ទាំង​ការ​ពាក់​ម៉ាស់​ពេល​ចេញ​មក​ក្រៅ ធ្វើ​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ហើយ​បើ​មិន​ចាំ​បាច់ កុំ​ចេញ​ពី​ផ្ទះ​ឲ្យ​សោះ៕ ដោយ​៖ ត្នោត

from: https://tnaot.com/km/m/detail/article/9421452