Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធានការទប់ស្កាត់កូវីដ ១៩ សុទ្ធតែត្រៀមជាស្រេចតាមវត្តអារាម នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ

ព្រះគ្រូចៅអធិការវត្តជាច្រើនអង្គ បានដាក់បញ្ជាឱ្យអ្នកគ្រប់គ្រងកម្មវិធីបុណ្យ នៅក្នុងវត្ត ត្រូវរៀបចំវិធាន​ការទប់ស្កាត់កូវីដ នៅក្នុងបរិវេណវត្តអារាម ដោយបាញ់ថ្នាំសម្លាប់មេរោគ រៀបចំកន្លែងដំឡើងឧបករណ៍ សម្រាប់បាញ់អាកុល នៅក្នុងសាលាឆាន់ ព្រមទាំងសាងសង់រោងបុណ្យ ឱ្យបានធំជាងឆ្នាំមុន ដើម្បីត្រៀមទទួលពុទ្ធបរិស័ក ដែលគ្រោងយកចង្ហាន់មកប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌរបស់ខ្មែរ។

សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន គត្តិបណ្ឌិតទស្សនៈវិជ្ជា គង់នៅវត្តសំរោងអណ្តែត មានការព្រួយបារម្ភជុំវិញ បញ្ហាជំងឺកូវីដ១៩ ខណៈសម្តេចគិតថា និងមានពុទ្ធបរិស័ក មកចូលរួមកម្មវិធីបុណ្យកាន់បិណ្ឌជាច្រើននាក់ ដែលប្រារព្ធធ្វើនៅថ្ងៃស្អែក។ ”អំពាវនាវឱ្យពុទ្ធបរិស័កទាំងអស់ ត្រូវស្វែងយល់និងចេះការពារខ្លួនឯង ដោយពាក់ម៉ាស់ និងឧស្សាហ៍លាងដៃឱ្យបានញឹកញាប់ ពិសេសគឺមិនត្រូវនៅកៀកៗគ្នាពេកនោះទេ”។

ព្រះបវរបញ្ញាញាណ ថៃ ប៊ុនធឿន ចៅអធិការវត្ត ចង្ក្រានតាព្រហ្មស្ទឹងមានជ័យ បានមានព្រះថេរដីកាថា វត្តមានរៀបចំកម្មវិធីដូចធម្មតាទេ ប៉ុន្តែខាងគណៈកម្មាធិការវត្តនឹងរៀបចំដាក់មេក្រូ ដើម្បីផ្សព្វផ្សាយ ពីវិធីបង្ការកូវីដ១៩មិនអោយឆ្លង។ “នឹងមានការថយកន្លែងប្រគេនចង្ហាន់ខ្លះ ដើម្បីរក្សាគម្លាត។ កាលពីម្សិលមិញ ខាងកាក​បាទ​ក្រហមស្ទឹងមានជ័យ បាននាំគ្នាចុះមកផ្សព្វផ្សាយនៅទីវត្ត ដើម្បីឱ្យមានការពង្រឹងបន្ថែម នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ”។

ដោយឡែក ព្រះគ្រូចៅអធិការវត្តទួលទំពួង បានមានព្រះថេរដីកាថា ឥឡូវនេះ ព្រះតេគុណបានរៀបចំដំឡើង​រោងកម្មវិធីបុណ្យធំជាងឆ្នាំមុន សម្រាប់ទទួលពុទ្ធបរិស័ក ដើម្បីកុំឱ្យមានការនៅកៀកៗគ្នាពេក។ ព្រះអង្គមានថេរដីកាបន្ថែមថា នៅវត្តនិងរៀបចំកម្មវិធីបុណ្យដូចរាល់ថ្ងៃ ប៉ុន្តែពុទ្ធបរស័ក ដែលអញ្ជើញមកវត្ត និងមានចំនួនតិចជាងឆ្នាំមុនៗ។

ជាមួយគ្នានេះ សម្តេចព្រះមហាសុមេជាធិបតីទន្ទ ង៉ែត សម្តេចព្រះសង្ឈនាយក នៃព្រះរាជាណា​ចក្រកម្ពុជា បានចេញសារជាវីដេអូ នៅក្នុងគេហទំព័រហ្វេសប៊ុក របស់ក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជាជុំវិញការបង្ការទប់ស្កាត់ជំងឺ​កូវីដ​១៩ ក្នុងអំឡុងពេលបុណ្យភ្ជុំកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។

សម្តេចព្រះសង្ឃនាយក បានមានព្រះថេរដីកាថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១រោចដល់១៥រោច ខែភទ្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី

៣-១៨ ខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខនេះ ក្រសួងសុខាភិបាល បានណែនាំគ្រប់ស្ថាប័នទាំងអស់ទូទាំងកម្ពុជា ឱ្យប្រុងប្រយ័ត្នការពារខ្លួនពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ នាឱកាសបុណ្យជាតិខាងលើនេះ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធម្មការនិងសាសនា បានលើកយកនូវវិធានការទាំង៥​ដែល​ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពិភពលោកក្នុងនោះមាន៖ ១.ព្រះចៅអធិការវត្តត្រូវប្រញាប់​បាញ់ថ្នាំសម្លាប់មេរោគក្នុងទីអារាមវត្តជាប្រចាំ និងរៀបចំឱ្យមានទីកន្លែងអាល់កុល ជែល ឬក៏​សាប៊ូ​សម្អាតដៃ ដល់ពុទ្ធបរិស័កមុននឹងចូលទៅខាងក្នុងទីកន្លែងបំពេញបុណ្យកុសល​។ ២. ត្រូវលាង​សម្អាត​ដៃ​ឱ្យបានញឹកញាប់ជាមួយអាកុល ឬជែល ឬជាមួយសាប៊ូមុននឹងក្រោយចាប់កាន់វត្ថុសម្ភារៈ​ដែល​​មាន​មនុស្សប៉ះពាល់ច្រើន។ ៣. ត្រូវនៅក្នុងទីកន្លែងឌេលមានខ្យល់ចេញចូលល្អ ដោយរក្សាគម្លាត​សុវត្ថិ​ភាពពីគ្នា។ ៤.ត្រូវលើកទឹកចិត្តខ្ពស់ឱ្យពុទ្ធបរិស័កពាក់ម៉ាស់ ឬប្រើក្រមាខ្ទប់មាត់ ច្រមុះ ដើម្បីចៀស​វាងការ​ចម្លងជាយថាហេតុនៃវីរុសផ្តាយសាយផ្សេងៗរួមទាំងកូវីដ១៩។ ៥. ពុទ្ធបរិស័កទាំងអស់ត្រូវរើស​មធ្យោ​បាយសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅកាន់ទីវត្តអារាមព្រះពុទ្ធសាសនា ឬទីកន្លែងផ្សេងៗ​ដោយភ្ជាប់​ទៅជាមួយនូវអាល់កុល ជែលសម្រាប់សម្អាតដៃ គ្រប់ពេលវេលា​ការពារឆ្លងនិងចម្លងវីរុសកូវីដ១៩៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9650561