Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាមទារថ្លៃបណ្ណាការអតីតប្រពន្ធវិញមិនបាន បុរសម្នាក់ដកកាំភ្លើងមកបាញ់ទុកជាការព្រមាន

កាលពីថ្ងៃអង្គារបុរសម្នាក់មានទីលំនៅក្នុងតំបន់ Nong Bua Lamphu មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការបដិសេធរបស់អតីតភរិយាដែលមិនព្រមសងថ្លៃបណ្ណាការចំនួន ១០០០០បាត ដែលគាត់​ប្រគល់ឱ្យពេលរៀបការជាមួយនាង។ ​

លោកត្រូវបានគេចោទប្រកាន់ថាមានបំណងបាញ់សម្លាប់អតីតប្រពន្ធនៅក្នុងផ្ទះរបស់នាងតែម្តង។ អ្នកស្រី Pomruethai Harakhono អាយុ ៣៣ឆ្នាំ បានប្រាប់ប៉ូលិសថា អតីតស្វាមី​ដែលនាងបានលែងលះកាលពី ២ឆ្នាំមុន បានបង្ហាញខ្លួនក្នុងផ្ទះរបស់នាងកាលពីព្រឹកថ្ងៃអង្គារដោយទាមទារឱ្យនាង​សងថ្លៃបណ្ណាការទៅគាត់។ ស្រ្តីជាប្រពន្ធបានបដិសេធដោយលើកហេតុផលថា នាងបានរៀបការជាមួយប្តីថ្មី​ ណាមួយលុយទាំងនោះនាងបានចាយអស់បាត់ទៅហើយ។

រូបតំណាង

​ជនសង្ស័យ​ព្យាយាមច្របាច់កនាង ប៉ុន្តែត្រូវបានអ្នកជិតខាងជួយអន្តរាគមន៍ ​ហើយគេក៏រត់គេចបាត់។ ​​ល្ងាចបន្តិចជនសង្ស័យបានត្រឡប់មកផ្ទះនាងម្តងទៀតជាមួយនឹងកាំភ្លើងមួយដើម ហើយគេបានបាញ់​​​ត្រូវ​ជញ្ជាំងផ្ទះ ដែលធ្វើឱ្យសមាជិកគ្រួសាររបស់នាងនិងអ្នកជិតខាងភ័យរន្ធត់យ៉ាងខ្លំាង។ ក្រោយពីបាញ់កាំភ្លើងនៅក្នុងបរិវេណផ្ទះអតីតប្រពន្ធហើយ ជនសង្ស័យបានរត់គេចទៅបាត់។ គ្មាននរណាម្នាក់រងរបួសទេ។ ប៉ូលិសបានប្រមូលគ្រាប់កាំភ្លើងទុកជាភស្តុតាង​និងកំពុងតាមរក​ជនល្មើស​ដែលជាអតីតស្វាមី​ជនរងគ្រោះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The nation thailand 

from: https://tnaot.com/km/m/detail/article/9420453