ទម្លាប់សាមញ្ញៗរបស់មនុស្សបែរក្លាយជា ការចាប់អារម្មណ៍ដ៏មិនគួរអោយជឿរបស់មនុស្សទូទៅទៅវិញ។ ពេលខ្លះ អ្នកក៏ប្រហែលជាពិបាកយល់ថា មូលហេតុអ្វីដែលទាញអោយមនុស្សទាំងអស់នោះចាប់អារម្មណ៍លើវា
ដូចដែលបានឃើញរូបភាពជាក់ស្តែងនេះរួចហើយថា វាពិតជាពិបាកនឹងជឿថា មនុស្សទូទៅចង់ដឹងពីរបៀបផឹកទឹក របៀបដើរ និងរបៀបទទួលទានអាហារ ដែលហាក់ដូចជាខ្លួនគាត់រៀនធ្វើជាមនុស្ស។
តែបើសិនជាងាកមកជ្រុងម្ខាងទៀត ដោយមើលតាមរយៈ comment ក្នុងផុសនីមួយៗ យើងនឹងដឹងថា ហេតុអ្វីពួកគេចាប់អារម្មណ៍វីដេអូប្រភេទនេះ។
ការពិតទៅ នេះក៏ព្រោះតែពួកគេមើលឃើញអ្វីដែលឆ្លុះបញ្ចាំងពីខ្លួនឯង។ ពួកគេអាចបញ្ចេញមតិដោយរីករាយក្រោមវីដេអូខាងក្រោមថា «នេះជាអ្វីដែលខ្ញុំតែងតែធ្វើ»។ ពួកគេគ្រាន់តែដូចជាកំពុងសម្លឹងមើលទម្លាប់ខ្លួនឯងដោយសប្បាយចិត្ត និងមិនលាក់លៀមក្នុងការបង្ហាញបណ្តាញសង្គម៕