Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកចៅ​ហ្វាយ​ខេត្ត​ព្រះ​សីហ​នុ​ ក្តៅ​ស្លឹក​ត្រចៀក​​​អ្នក​ដក​ដើម​ផ្កាក្រដាស​ចោល​

ថ្មីៗនេះបន្ទាប់​ពី​ដើម​ផ្កាក្រដាស​ជា​ច្រើនគុម្ព ដែល​ដាំ​តាំង​លម្អ​ផ្លូវត្រូវ​ជន​អគតិ​ដក​បំផ្លាញ​ចោល ពេល​នេះ​ បាន​ធ្វើ​ឱ្យចៅ​ហ្វា​ខេត្ត​ព្រះ​សីហ​នុ​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​ប្រកាស​សួរ​រក និង​ចង់​ជួប​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មិន​គប្បី​បែប​នេះ​ខ្លាំង​ណាស់ ។ 

យោង​តាម​ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ធ្វើការ​បង្ហោះ​រូបភាព​នៅ​យប់​ថ្ងៃ​ទី​៣១ ​សីហា​ នេះ ​ដោយ​សរ​សេរ​ថា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ មាន​ជន​ចង្រៃបាន​ដើរ​ដក​ដើម​ផ្កាក្រដាស ដែល​ក្រុមការងារ​បាន​ដាំ​រួច​កន្លង​មក ​នៅ​មហាវិថី​ជំទាវ​ម៉ៅ​ចោល​អស់​រាប់រយ​គុ​ម្ព​បោះ​រាយ​ប៉ាយ​នៅ​លើ​ផ្លូវ ។ 

ក្នុង​នោះ​ផង​ដែរ​ លោក​អភិបាលខេត្ត គួ​ច ចំរើន បាន​សរសេរ​ទៀត​ថា ពិតជា​ចង្រៃ​ខ្លាំង​ណាស់ ។ បើ​មាន​ប្រិ​យ​មិត្ត​ណា​បានឃើញ​ សូម​ជួយ​ប្រាប់​ផង ចង់​ជួប​គាត់​សួរនាំ​ខ្លះ ។

ដោយឡែក ​ប្រជាពលរដ្ឋ​នៅ​លើ​បណ្តាញ​សង្គម​ជា​ច្រើន​ បាន​គាំទ្រ​ចំពោះ​ប្រតិកម្ម​របស់​លោក គួ​ច ចំរើន និង​ស្នើដល់​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុម​ជន​អគតិ​ទាំងនោះ ដែល​​បាន​បំផ្លាញ​ដើម​ក្រដាស​តាំង​លំអនៅ​មហាវិថី​ជំទាវ​ម៉ៅ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​ផ្លូវ​តាម​ផ្លូវច្បាប់ និង​បង្ហាញ​មុខជា​សាធារណៈ ។

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9649951