រាជធានីភ្នំពេញ៖ តារាស្រីដែលនិយមបង្ហាញភាពសិចស៊ី និងសម្ភារៈប្រែនល្បីៗ និងបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ កញ្ញា ព្រីម លីហ្សា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាថ្មីម្តងទៀតយ៉ាងខ្លាំង ក្រោយពីរូបនាងបង្ហោះរូបភាពបញ្ចេញភាពសិចស៊ីសឹងតែឃើញល្វែងខាងលើអស់តាមបណ្តាញសង្គម និងប្រកាសថា ខ្លួននាងនឹងងាកចូលសិល្បៈវិញ។
នៅក្នុងការត្រឡប់ចូលនៅក្នុងសិល្បៈវិញលើកនេះ តារាស្រីសាច់សខ្ចីដូចបណ្តូលចេក រូបនេះ ហាក់ទទួលបានការគាំទ្រច្រើនជាងមុន ទៅលើរូបសម្រស់ស្រស់កាន់តែស្អាតខ្លាំង សិចស៊ីខ្លាំងជាងមុន និងនៅតែក្មេងជាងវ័យដដែល។
ជាក់ស្តែងថ្មីៗនេះ ស្រីស្អាតរូបនេះបានធ្វើឲ្យមហាជនមួយចំនួន ជាពិសេសបុរសៗឃើញហើយសឹងតែឈាមច្រមុះ ថប់ដង្ហើម នឹងសម្រស់ដ៏សិចស៊ីពិបាកនឹងពណ៌នា ព្រោះនាង ព្រីម លីហ្សា បានបញ្ចេញស្ទីលថ្មីៗក្នុងឈុតពណ៌ក្រហម ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺឈុតក្រហមមួយនោះ គឺមានភាពសិចស៊ីខ្លាំង ដោយនាងបានបញ្ចេញនៅដើមទ្រូងឃើញទម្រង់និងសម្រស់ដើមទ្រូងពើងងរខ្ទើត ពេញមួយទំហឹងតែម្តង រីឯស្ទាយនៃការថតរូបកាន់តែស៊ីអារម្មណ៍ថែមមួយកម្រិតទៀត។
គួរបញ្ជាក់ផងដែរថា កញ្ញា ព្រីម លីហ្សា បានក្លាយជាតារាស្រីដែលពូកែរកស្ទាយ នៃការតុបតែងខ្លួនបែបទាន់សម័យ និងឆើតឆាយទៅតាមចំណង់ចំណូលចិត្តរបស់នាង ទើបធ្វើអោយរូបនាងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព