ស្មាតហ្វូនដែលមានតម្លៃសមរម្យនាពេលខាងមុខរបស់ក្រុមហ៊ុន OnePlus ធ្លាប់បានចេញផ្សាយជាព័ត៌មានអស់រយៈពេលជាច្រើនខែ ប៉ុន្តែកាលពីម្សិលមិញយើងទទួលបានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន OnePlus នឹងចេញលក់ជាផ្លូវការនូវទូរសព្ទស៊េរីថ្មីនៅខែកក្កដាខាងមុខនេះ ។
តាមរយៈវេទិការមួយរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក Pete Lau បានបញ្ជាក់ពីម៉ូឌែលថ្មីនេះ និងបានបង្ហោះក្នុងគណនី Instagram ផ្លូវការជាមួយនឹងចំណុចទាក់ទាញរបស់វា និងបានសរសេរថា onepluslitezthing។ នេះគ្រាន់តែជាសារសម្រាប់បង្ហាញទូរសព្ទដែលមានតម្លៃសមរម្យដំបូងបំផុតរបស់ក្រុមហ៊ុន One Plus ។
ពាក្យចចាមអារ៉ាមដំបូងបានលើកឡើងថាទូរសព្ទនេះនឹងត្រូវបានគេហៅថា OnePlus 8 Lite ប៉ុន្តែមានព័ត៌មានផ្សេងចុះផ្សាយឈ្មោះទូរសព្ននេះថា OnePlus Z ខណៈដែលរបាយការណ៍ថ្មីៗនេះបានបង្ហាញថា OnePlus Nord ជាឈ្មោះចុងក្រោយ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena