ចំពោះអតិថិជនរបស់ Samsung ច្បាស់ជាស្គាល់ Samsung Cloud ហើយ តែឥលូវនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការថានឹងបិទដំណើរការ Samsung Cloud ទាំងស្រុងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះហើយ ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ប្រសិនអតិថិជនរបស់ទាំងអស់មិនទាន់ធ្វើការបង្វិលឯកសាររបស់ខ្លួនទៅក្នុង One Drive នៅមុនថ្ងៃទី១ ខែមេសា ទេ ក៏មិនអីដែល ព្រោះថាខាងក្រុមហ៊ុន Samsung បានបើកសិទ្ធអោយអតិថិជនទាំងឡាយអាចផ្ទេរឯកសាររបស់ខ្លួនពី Samsung Cloud ទៅ One Drive បាននៅចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។ ប្រសិនអតិថិជនពុំបានទាញឯកសារមុនថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នោះទេ នោះឯកសារទាំងអស់នឹងត្រូវបានលុបចោលពេលដែល Samsung Cloud ត្រូវបិទទាំងស្រុងនោះដែរ។
តាមពិតអតិថិជន Samsung ទាំងអស់ពិតជាបានដឹងហើយថា កាលនៅឆ្នាំ២០១៨ Samsung Cloud បានបិទការលក់ចំណុះបន្ថែម ហើយក៏ផ្ដល់តែចំណុះផ្ទុក 15 GB ក្រោយមកក៏បានបន្ដចុះដល់សល់តែ 5GB ។
បច្ចុប្បន្ននេះ Samsung Cloud ដែលដាក់នៅលើឧបករណ៍ Samsung ទាំងឡាយត្រូវបានគេដឹងថាជំនួសដោយ One Drive និង Google Drive ណាមួយដើម្បីជំនួសក្នុងការ Backup អាល់ប៊ុមរូបថតគឺគាំទ្រតែ One Diver តែប៉ុណ្ណោះ។
រឿងនេះក៏មិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលអ្វីទេ ព្រោះថាខាងក្រុមហ៊ុន Samsung កាលនៅក្នុង Unpacked 2020 ក៏បានប្រកាសការសហការណ៍ជាមួយនឹងក្រុមហ៊ុន Microsoft ផងដែល ដោយក្នុងនោះក៏បានបង្ហើបអំពីការបិទ Samsung Cloud ហើយប្ដូរការប្រើប្រាស់វិធី Backup ជាមួយនឹង OneDrive ផងដែល ។