Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Samsung Galaxy Z Flip 5G ទទួលបានវិញ្ញាបនបត្រពីក្រុមហ៊ុន Bluetooth SIG

ទូរសព្ទ Samsung Galaxy Z Flip 5G ធ្លាប់មានពាក្យចចាមអារ៉ាមមួយចំនួនបានចេញផ្សាយកន្លងមកថា នឹងមកដល់នៅថ្ងៃទី៥ ខែសីហា ដោយបានទទួលវិញ្ញាបនបត្រពីក្រុមហ៊ុន Bluetooth SIG ផងដែរ ។ 

ការចុះបញ្ជីនៅលើ Bluetooth Launch Studio មិនបានបញ្ជាក់អំពីលក្ខណៈពិសេសណាមួយរបស់ Galaxy Z Flip 5G ក្រៅពីការបញ្ជាក់ពីការភ្ជាប់ Bluetooth SIG ទេប៉ុន្តែវាបង្ហាញពីលេខកូដគំរូសរុបចំនួន ៦ នៃស្មាតហ្វូនដែលអាចបត់បាន ដែលមានដូចជា កូដ SM-F707U, កូដ SM-F707W, កូដ SM-F707U1, កូដ SM-F7070, កូដ SM-F707U_SPR, និងកូដ SM-F707B។

ទូរសព្ទមួយនេះនឹងបំពាក់បន្ទះឈីប Snapdragon 865 SoC, មាន RAM ទំហំ 8GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10។ មិនត្រឹមតែប៉ុណ្ណោះក៏មានរបាយការណ៍មុនបានអះអាងថា ម៉ូដែលនេះនឹងដំណើរការនៅលើអន្ដរជាតិដោយបំពាក់លេខកូដម៉ូដែល SM-F707B ខណៈ SM-F707N នឹងប្រើក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះយ៉ាងណាក៏ដោយវាគួរឱ្យកត់សម្គាល់ថា កូដ SM-F707N ត្រូវបានចុះបញ្ជីដោយ Bluetooth Launch Studio ជា Bloom-X ដែលប្រហែលជាគ្រាន់តែជាឈ្មោះកូដតែប៉ុណ្ណោះ។ ពាក្យចចាមអារ៉ាមមួយទៀតបាននិយាយថា Galaxy Z Flip 5G នឹងមានពណ៌ត្នោតថ្មីជាមួយលក្ខណៈពិសេសជាងមុនផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9419668