Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាហារគួរ ដែលលោកអ្នកគួរកាត់បន្ថយទទួលទានក្នុងរដូវភ្លៀង

សុខភាព៖ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ក្នុងរដូវភ្លៀង ជួយឱ្យយើងចៀសផុតពីជម្ងឺផ្សេងៗ។ ខាងក្រោមនេះ ជាការណែនាំពីប្រភេទអាហារមួយចំនួន ដែលគួរ និងមិនគួរ ឬកាត់បន្ថយបរិភោគ ក្នុងរដូវភ្លៀង។ 

– ជៀសវាងបន្លែឆៅ 

– ពិសារផ្លែឈើ ដូចជាផ្លែប៉ោម ផ្លែស្វាយ និង ផ្លែទទឹមជាដើម 

– កុំពិសារផ្លែស្វាយច្រើនពេក ព្រោះវាអាចបណ្តាលឱ្យកើតមុនលើផ្ទៃមុខ

– បង្កើនការញ៉ាំបន្លែរសជាតិល្វីង ដូចជាស្តៅ ស្ពៃពួយឡាំង ស្ពៃក្តោប និង ផ្កាខាត់ណា 

– កាត់បន្ថយពិសារអាហារចៀន ឬ បំពង ដែលពិបាករំលាយ ព្រោះក្នុងរដូវភ្លៀង ប្រព័ន្ធរំលាយអាហារមានភាពយឺតយ៉ាវ 

– ជៀសវាងការពិសារសាច់ត្រី និង សាច់ជ្រូក តែគួរពិសារសម្ល និង ស៊ុប 

– ផឹកទឹកឱ្យបានគ្រប់គ្រាន់ និង ធ្វើលំហាត់ប្រាណ 

– ផឹកកាហ្វេ និង តែ ក្នុងបរិមាណល្មមៗ កុំពិសាច្រើនពេក វាអាចបណ្ដាលឱ្យខ្សោះជាតិទឹកក្នុងរាងកាយ 

– អាចពិសាតែឧណ្ហៗ លាយជាមួយ ទឹកឃ្មុំ ខ្ញី តាមចំណង់ចំណូលចិត្ត 

– ជៀសវាងត្រូវទឹកភ្លៀង ព្រោះវាអាចធ្វើឱ្យអ្នកឈឺ និង ឆ្លងមេរោគផ្សេងៗតាមរយៈទឹកភ្លៀង ព្រោះបច្ចុប្បន្ននេះ ភ្លៀងនាំមកនូវជាតិទឹកអាស៊ីតមកជាមួយគ្នា៕ 

from: https://tnaot.com/km/m/detail/article/9419131