#ឆាសៀងផ្អែមសាច់ជ្រូកបីជាន់និងពងទាងាយស្រួលធ្វើចំណាយថវិកាតិចចំណែករស់ជាតិវិញគឺថាឆ្ងាញ់ម៉ង។
#គ្រឿងផ្សំ
-សៀងផ្អែម,សាច់បីជាន់,ស៊ុត ខ្ទឹមស ស្លឹកខ្ទឹម
បីចេង,ស្ករស, អំបិល ,ទឹកត្រី រុតឌី…
#អន្លក់
ត្រសក់,ពពាយ ស្ពៃក្រោប ត្រកូន ម្ទេស និងមានអន្លក់ជាច្រើនទៀតទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូន…..
#របៀបធ្វើ
ដាក់ខ្ទះ ដាក់ប្រេងឆាលីងខ្ទឹមសឲ្យឈ្ងុយរួចដាក់សាច់ជ្រូកបីជាន់ដែលបានចញ្ច្រាំរួចចូល ឆាឲ្យឆ្អិន ដាក់សៀងផ្អែមចូល ដាក់ស្ករស បីចេង រុតឌី ទឹកត្រី
និងអំបិលបន្តិច ដាក់ទឹកកន្លះកូនចានចូល
ឆាវាឲ្យពុះ រួចដាក់ស្លឹកខ្ទឹមចូល… ភ្លក់មើលល្មមឆ្ងាញ់ ដួសដាក់ចានជាការស្រេច។
ប្រភព : ប្រាក់សុផាន់ណា – Brak Sophanna