Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់កូនឧកញ៉ាញឹក ផន បញ្ជូនមកស្នងការខត្តកំពង់ឆ្នាំងក្រោយពេលដកកាំភ្លើងAK47គំរាមប្រជាពលរដ្ឋ

កំពង់ឆ្នាំង: ជនសង្ស័យដែលប្រើអាកាស្វ័យបត់គំរាមប្រជាពលរដ្ឋកាលពីរសៀលម្សិលមិញត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនាព្រឹកម៉ោង ៧និង០០ នេះ នេះបើតាមការបញ្ជាក់ អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន។

ឯកសារសមត្ថកិច្ចស្នងការខេត្តឲ្យដឹងថា រថយន្តដែលប្រើជាកម្មសិទ្ធករ ញឹុក ផន មានអាស្រ័យដ្ឋានផ្ទះលេខ ៣៣សេ ផ្លូវលេខ ៣៧៦ផ្ទះលេខ២៨៨H ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅវេលាម៉ោង ៨ និង ១០នាទីយប់មិញ ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង ទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា :ថ្ងៃទី ៣១ខែសីហា .ឆ្នាំ២០២០វេលាម៉ោង ៤និង៤៥រសៀលនាទី នៅចំណុចផ្លូវចូលចំការអំពៅ ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសលោកឧញ៉ាមានរហស័នាម 09 ជិះរថយន្ត និង ឈ្មោះ ប្រាក់ សំបាន (មានគ្នា2នាក់)ជិះម៉ូតូ រហូតបណ្តាលអោយឈ្មោះ 09 ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាមជនទាំង២នាក់ ។

 ក្រោយពីទទួលបានពត័មានលោកស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងជំនាញនិងលោកអធិការនគរបាស្រុកទឹកផុសចុះទៅកន្លែងកើតហេតុនិងឡោមពទ្ធ័ចាប់ជនប្រដាប់អាវុធបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាត់ការ

តាមនីតិវិធី ៕ដោយ÷សួង សាម

from: https://tnaot.com/km/m/detail/article/9649096