Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករ Barcelona ម្នាក់សុខចិត្តកាត់ប្រាក់ឈ្នួលរបស់ខ្លួនអោយតែបានចាកចេញពីក្លឹប

កីឡាករខ្សែបម្រើសញ្ជាតិក្រូអាត Ivan Rakitic នឹងចាកចេញពីទឹកដី Camp Nou របស់ Barcelona ដើម្បីទៅចូលរួមជាមួយ Sevilla នាសប្តាហ៏នេះបន្ទាប់ពីមានការចរចាគ្នាត្រូវ លើបញ្ហាប្រាក់ឈ្នួលសប្តាហ៏ នេះបើយោងតាម Goal។

ខ្សែបម្រើវ័យ៣២ ឆ្នាំរូបនេះត្រូវបានរាយការណ៏ថា បានចុះកុងត្រាពេល២ឆ្នាំជាមួយនឹង Sevilla ដោយតម្លៃពលកម្មរបស់ខ្លួនគឺបាន ២.៧ លានអឺរ៉ូក្នុងមួយរដូវកាល ដែលនេះគឺជាចំនួនដ៏ទាបមួយប្រៀបធៀបទៅនឹងប្រាក់ឈ្នួលដែលគាត់រកបាននៅ Barcelona ពោលគឺ ៨លាន អឺរ៉ូក្នុងមួយរដូវកាល។

គួរបញ្ជាក់ផងដែរថា Rakitic ក៏ជាអតីតកីឡាកររបស់ Sevilla បាន៣រដូវកាលផងដែរដោយបានបង្ហាញខ្លួន ១៤៩ប្រកួតឈ្នះ Europa League ឆ្នាំ២០១៣-២០១៤ មុនពេលដែលផ្លាស់មកក្លឹប Barcelona កាលពីឆ្នាំ ២០១៤។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9648983