Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះរញ្ជួយដី​កម្លាំងខ្លាំង​ នៅម៉ិកស៊ិក សម្លាប់មនុស្សមិនធ្លាប់មាន តាំងពីឆ្នាំ២០១៧

គ្រោះរញ្ជួយដី​កម្លាំងខ្លាំង ​រហូតដល់​ ៧,៤ ​រ៉ិចទ័រ ​បានវាយប្រហារ​តំបន់ឈូងសមុទ្រប៉ាស៊ីហ្វិក ហើយកក្រើកញាប់ញ័រ​ដល់ភាគខាងត្បូង និងភាគកណ្តាល​ នៃប្រទេសម៉ិកស៊ិក ​ដោយបានសម្លាប់​មនុស្ស​យ៉ាងតិច​៥នាក់ កាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២០ ។ នេះជាគ្រោះរញ្ជួយដីដ៏ដ៏អាក្រក់បំផុត ​នៅប្រទេសម៉ិកស៊ិក ចាប់តាំង​ពីឆ្នាំ២០១៧។ 

នៅក្នុងហេតុការណ៍នោះ ក៏បានបង្កឲ្យមនុស្សជាច្រើននាក់ផ្សេងទៀត​រងរបួស  និងមានមនុស្ស​១៥នាក់​ជាប់ នៅក្នុងក្រោមគំនរបែកបាក់។  ភ្នាក់ងារការពារស៊ីវិលម៉ិកស៊ិក​ បានថ្លែងថា មន្ទីរពេទ្យយ៉ាងតិច​៣កន្លែង​បានរងការខូចខាត។ រីឯផ្លូវល្បឿនលឿន​ចំនួន៤ខ្សែ​ និងអគារជាច្រើនខ្នង ក៏ត្រូវ​បានបំផ្លាញដោយគ្រោះរញ្ជួយដី​នេះផងដែរ។ 

ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានព្រមាន​អំពី​រលកយក្សស៊ូណាមិ​  ហើយកម្ពស់​ទឹកសមុទ្រ​​មានភាពខុស​ប្លែក គឺខ្ពស់ជាង១០០សង់ទីម៉ែត្រ​ពីកម្រិត​ធម្មតា ។ 

គួររំឭកថា កាលពីឆ្នាំ​២០១៧ គ្រោះរញ្ជួយដី​​ទំហំ​៨,១រ៉ិចទ័រ​វាយប្រហារ​ នៅរដ្ឋ Chiapas ប្រទេសម៉ិកស៊ិក សម្លាប់មនុស្សជាង​៧០នាក់៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9418069