បបូរមាត់គឺជាផ្នែកសំខាន់ណាស់នៃសម្រស់មនុស្សប្រុសស្រីគ្រប់រូប ដូច្នេះហើយទើបអ្នកត្រូវធ្វើយ៉ាងណាឲ្យបបូរមាត់មានសំណើមនិងមើលទៅស្រស់ស្អាតជាពិសេសសម្រាប់សុភាពនារីហ្នឹងតែម្ដង។
ការទទួលទានទឹកគ្រប់គ្រាន់អាចជួយឲ្យបបូរមាត់មានសុខភាពស្បែកល្អ ប៉ុន្តែវាមិនទាន់ជួយឲ្យបបូរមាត់អ្នកមានពណ៌ស្អាតនោះទេ ហេតុនេះទើបថ្ងៃនេះ ខាងយើងនឹងណែនាំរូបមន្តស្ក្រាប(Scrub)មួយដែលជួយឲ្យបបូរមាត់មានទាំងសំណើមនិងពណ៌ស្រស់ស្អាតហើយមិនខ្មៅ។
+ វត្ថុធាតុដើមដែលត្រូវការ
– កម្ទេចកាហ្វេ ១ កូនស្លាបព្រា
– ប្រេងអូលាវ ២ កូនស្លាបព្រា (ឬប្រេងប្រភេទផ្សេងទៀតដែលអ្នកធ្លាប់ប្រើនិងស្គាល់ថាវាជាជួយដល់សុខភាពស្បែកបាន)
របៀបធ្វើ៖ លាយកម្ទេចកាហ្វេនិងប្រេងអូលាវដាក់ចូលក្នុងចានមួយ រួចច្របល់វាចូលគ្នាឲ្យសព្វ។
របៀបប្រើ៖ ជូលាបល្បាយដែលកូររួចលើបបូរមាត់ហើយប្រើម្រាមដៃម៉ាស្សាថ្នមៗនិងមួយៗជុំវិញបបូរមាត់ឲ្យបាន ៣ ទៅ ៤ នាទី រួចចាំជូតកម្ទេចកាហ្វេចេញ ហើយយកល្អអ្នកគួរប្រើទឹកក្ដៅឧណ្ហៗជូតសម្អាតវាចេញ(បើអ្នកឧស្សាហ៍) បន្ទប់មកអ្នកអាចលាបក្រេមរលោងឬក្រមួនបបូរមាត់ផ្សេងៗ(លើកលែងតែផលិតផលក្រេមលាបមាត់ដែលមានគុណភាពមិនល្អ ងាយនឹងធ្វើឲ្យបបូរមាត់ខ្មៅ)។ ធ្វើបែបនេះយ៉ាងហោចណាស់ក៏បាន ៣ ដងក្នុង ១ សប្ដាហ៍ដែរ នោះអ្នកនឹងបានឃើញប្រសិទ្ធភាពល្អ ១០០%។ ប្រែសម្រួលដោយ៖ ត្នោត