Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្ត Narathiwat បានរកឃើញការកាប់ឈើខុសច្បាប់លើផ្ទៃដីប្រហែល ៣៦រ៉ៃ

មន្ត្រីការពារព្រៃឈើបានរាយការណ៍ថា ព្រៃឈើសរុបចំនួន ៣៦ រ៉ៃនៅលើជួរភ្នំ​ Sankalakhiri ក្នុងស្រុក​ Chanae នៃខេត្ត​ Narathiwat ត្រូវបានគេទន្ទ្រានកាប់ឈើដោយខុសច្បាប់។

ក្រោយទទួលបានពាក្យបណ្តឹងអំពីអ្នកភូមិនិងអ្នកការពារព្រៃឈើ លោកឧត្តមសេនីយ៍ Jatuporn Kalampasut ប្រធានការិយាល័យស៊ើបអង្កេតនៃ​ការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងតំបន់៤ បានបញ្ជាឱ្យក្រុមទាហាន​មកពីកងវរសេនាធំ​លេខ៤៩ និងមន្រ្តីមកពីអង្គភាពការពារព្រៃឈើទី៣ ធ្វើការស៊ើបអង្កេត​លើរឿទន្ទ្រានព្រៃឈើមួយនេះ។

កាលពីថ្ងៃអង្គារក្រុម​កាប់ព្រៃឈើបានធ្វើដំណើរតាម​រថយន្តដែលមានកង់បួនមុននឹងបន្តដំណើរដោយថ្មើរជើង​​ប្រហែល ២ ម៉ោងឆ្ពោះទៅភូមិ​ Mubaraenae ​ឃុំ tambon Chang Phuak នៅលើជួរភ្នំ Sankalakhiri ​។ នៅក្បែរភូមិ មានព្រៃមួយដែលជាប្រភពនៃទន្លេ Sai Buri ត្រូវបាន​គេឈូសឆាយអស់ប្រហែល ៣៦ រ៉ៃ​។ ដើមឈើធំនិងតូចមួយចំនួនធំ​ត្រូវបានកាប់ឱ្យដួល​។ ​កំទេចឈើដែលនៅលើដីអាចបញ្ជាក់បានថា ​ដើមឈើដែល​គេកាប់ហើយត្រូវបានគេ​ឈូស​ឬអារជាបន្ទះមុននឹង​គេយកចេញពី​ព្រៃនោះ។ មន្រ្តី​របស់អង្គភាពការពារព្រៃឈើទី៣ បានផ្តិតយករូបភាពនៃការ​កាប់បំផ្លាញព្រៃឈើយ៉ាងច្រើនទុកធ្វើជាភស្តុតាង​ដើម្បីដាក់ពាក្យបណ្តឹងទៅប៉ូលិសស្រុក Chanae ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9417300