Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះសង្ឃក្លែងក្លាយ១អង្គ និងបុរស៣នាក់ទៀតត្រូវបានចាប់ខ្លួនពីបទបោកប្រាស់សាធារណជន

បុរសម្នាក់ត្រូវបានចោទប្រកាន់​ពីបទបន្លំខ្លួនជាព្រះសង្ឃដើម្បីសុំ​ប្រាក់ពីប្រជាពលរដ្ឋ និង ៣ នាក់ទៀតត្រូវបានចោទប្រកាន់ពីបទឆបោកដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសខេត្តភូកេត។

ប៉ូលិសបាននិយាយថា ​សាក្សីបានឃើញបុរសម្នាក់ស្លៀកសម្លៀកបំពាក់​ជាព្រះសង្ឃនិង ៣ នាក់ទៀតអង្គុយនៅខាងក្រោយឡានដឹកទំនិញមួយ​ក្នុងដៃពួកគេមានកាន់កាបូបមួយដែលមានលុយពេញ​។ បុរស​ដែលស្លៀកពាក់ជាព្រះសង្ឃ​​ឈ្មោះ​  Boonlong​ បានអះអាងថាខ្លួនបួសជាព្រះសង្ឃអស់រយៈពេល ៨ ឆ្នាំមកហើយ។ ​ជនល្មើសបានបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា​រូបគេពិតជាព្រះសង្ឃមែន ប៉ុន្តែនៅពេលប៉ូលិស​សាកសួរចៅអធិការវត្តដែលបានចុះវិញ្ញាបនប័ត្រចនល្មើស​មានសង្ឃដីកាថាជនល្មើសឈ្មោះ Boonlong មិនមែនជាព្រះសង្ឃនៅ​វត្តនោះទេ។ លើសពីនេះ នៅពេលព្រះចៅអធិការវត្តបានបង្គាប់ឱ្យជនល្មើសសាកតាំងសមាធិតាមបែបស្តង់ដារ ជនល្មើសមិនដឹងសូម្បីតែរបៀបចាប់ផ្តើមសមាធិតាមស្តង់ដារអ្នកបួសផង។​

ក្រោយមកជនល្មើសបានសារភាពថា វិញ្ញាបនបត្រនេះគឺក្លែងក្លាយ ហើយការបន្លំខ្លួនធ្វើជាព្រះសង្ឃនេះគឺដើម្បីងាយស្រួលរកប្រាក់ពីប្រជាពលរដ្ឋ។ ចុងក្រោយ ប៉ូលិសបានចាប់ខ្លួនជនល្មើសទាំងបួននាក់​ពីបទបោកប្រាស់សាធារណជន៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9647580