កាលពីព្រឹកថ្ងៃអង្គារ មានក្រុមអ្នកដឹកសម្រាមនៅក្នុងស្រុកមឿងបានប្រទះឃើញថង់ខ្មៅមួយដែលមានផ្ទុកថ្មាំមេតាហ្វេតាមីនប្រភេទគ្រាប់ចំនួន ៧៨០០០គ្រាប់ និងប្រភេទម្សៅចំនួន ២គីឡូក្រាម។
លោក Suriyan Wuthimat ជាអ្នកប្រមូលសម្រាមម្នាក់នៅក្នុងឃុំ tambon Lub បាននិយាយប្រាប់ប៉ូលិសថា គាត់បានឃើញថង់មួយនៅក្នុងធុងសម្រាមដែលប្រមូលបាននៅតាមដងផ្លូវចន្លោះរវាងភូមិ Tao Hai និង Phai Thong ។ នៅពេលសម្រាមចាប់ផ្តើមចាក់សម្រាមចូលទៅក្នុងឡាន ស្រាប់តែថង់ពណ៌ខ្មៅនោះបានបើកចំហដោយបង្ហាញនូវកញ្ចប់ចំនួន ១៤កញ្ចប់។ លោក Suriyan និងមិត្តរួមការងារបានជូនដំណឹងដល់ប៉ូលិសភ្លាមៗ។ កញ្ចប់ទាំងនោះត្រូវបានរឹបអូសនិងត្រួតពិនិត្យដោយប៉ូលិស ហើយជាលទ្ធផលគេបានរកឃើញថាមានថ្នាំមេតាហ្វេតាមីនចំនួន ៧៨០០០គ្រាប់ និងមេតាហ្វេតាមីនម្សៅចំនួន ២ គីឡូក្រាម។
រូបតំណាង
ថង់ថ្នាំញៀននេះត្រូវបានប៉ូលិសជឿថា នេះជាវិធីដែលក្រុមជួញដូរគ្រឿងញៀនយកវាមកទុកសម្រាប់ភ្ញៀវ។ បច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្គេតរកប្រភពរបស់ថង់ថ្នាំញៀននេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post