Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃចន្ទនេះ​ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួនម្នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួនម្នាក់ ​ដែលជាស្ត្រីជនជាតិអង់គ្លេសអាយុ ២៩ ឆ្នាំ នាំឱ្យចំនួនអ្នកជំងឺសរុបក្នុងប្រទេសថៃកើនឡើងដល់ ៣ ៤១២ នាក់។

មជ្ឈមណ្ឌល​រដ្ឋបាលគ្រប់គ្រងស្ថានភាព មេរោគកូវីដ១៩ បានមានប្រសាសន៍ថា អ្នកជំងឺថ្មីនេះគឺជាគ្រូបង្រៀនភាសាអង់គ្លេសដែលបានមកដល់ប្រទេសថៃជាមួយប្តីនិងកូនស្រីរបស់គាត់នៅថ្ងៃទី ១៥ ខែសីហា និង​ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក ព្រមទាំង​ធ្វើតេស្ត​ទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃព្រហស្បតិ៍។

គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកជំងឺសរុបចំនួន ៣ ៤១២ នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨ នាក់៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok pos

from: https://tnaot.com/km/m/detail/article/9647379