ក្រុមហ៊ុន Asus នឹងបង្ហាញទូរសព្ទ ROG Phone 3 ដោយបានប្រកាសនៅលើបណ្តាញសង្គម Weibo របស់ប្រទេសចិន។ ការដាក់ឱ្យដំណើរការនឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខនេះ ទោះបីជាកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានប្រកាសក៏ដោយ។ ទូរសព្ទនេះនឹងមានការផ្លាស់ប្តូរយ៉ាងច្រើនផងដែរ ។
ភ្នាក់ងារ Tencent Games បាននិយាយថា ខ្លួននឹងចាប់ដៃគូជាសាធារណៈនៅក្នុងប្រទេសចិន ដើម្បីផ្តល់នូវ កិច្ចសហប្រតិបត្តិការស៊ីជម្រៅ ហើយនឹងផ្តោតលើការបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តមាតិកាហ្គេមនៅលើទូរសព្ទនោះផងដែរ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗជាមួយអ្នកដែលចូលចិត្តលេងហ្គេម។ ដូចឆ្នាំមុនដែរយើងរំពឹងថា ក្រុមហ៊ុន Tencent នឹងផ្តល់នូវការបង្កើនប្រសិទ្ធភាពហ្គេមបន្ថែមទៀត ។ ក្រុមហ៊ុននេះបានបង្កើត Call of Duty: Mobile ជាភាសាចិនរបស់ហ្គេម PUBG និងចំណងជើងល្បីៗជាច្រើនដែលមិនត្រូវបានគេស្គាល់នៅក្រៅស្រុក ។
គួរបញ្ជាក់ដែរថា ការចេញលក់ទូរសព្ទនេះក្នុងតម្លៃ ៦ ០០០យ័ន ប្រហែលជា ៨៧០ ដុល្លារអាមេរិក ហើយក៏មានពាក្យចចាមអារ៉ាម ដែលធ្លាប់បានចេញកន្លងមកនឹងមាន RAM ទំហំរហូតទៅដល់ 16GB ឯណោះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena