Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រាសាទតាព្រហ្មល្បីល្បាញដោយសារតារាហូលីវូដ Angelina Jolie

ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ។

ប្រាសាទតាព្រហ្មកសាងឡើងក្នុងឆ្នាំ១១៨៦ ដោយព្រះបាទ ជ័យវរ្ម័នទី៧ គោរពដល់ព្រះពុទ្ធសាសនាមហាយាន ហើយបើតាមសិលាចារឹកនៃប្រាសាទនេះ គឺដើម្បីឧទ្ទិសដល់គុណព្រះមា តារបស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមីតា។

បើតាមឮអ្នកស្រុកហៅប្រាសាទនេះ ជួនថា «តាព្រហ្ម» ជួនថា «បន្ទាយតាព្រហ្ម»។ ការហៅថា «បន្ទាយតាព្រហ្ម» គឺសំដៅទៅលើប្រាសាទនេះមានកំពែងព័ទ្ធជុំវិញ។ រីឯការហៅថា «តាព្រហ្ម» ជាឈ្មោះដែលនិយមហៅឥឡូវ ហើយតាមការយល់របស់អ្នកស្រុក គឺសំដៅលើតាព្រហ្មដែលមានមុខបួន។ ប៉ុន្តែទោះជាយ៉ាងណា ក៏ប្រាសាទនេះមានឈ្មោះដើមជាភាសាសំស្ក្រឹតមួយដែរថា រាជវិហារ។

បច្ចុប្បន្នប្រាសាទដែលមានអាយុកាលជាង៩០០ឆ្នាំក្នុងរមណីយដ្ឋានអង្គរមួយនេះ បានទាក់ទាញបេះដូងភ្ញៀវជាតិ និងអន្តរជាតិឱ្យស្ងើចសរសើរមិនដាច់ពីមាត់ថាជាប្រាសាទដ៏អស្ចារ្យដែលមានដើមឈើធំៗដុះខាងក្នុងនិងលើកំពូលប្រាសាទ ចាក់ឫសស្អេកស្កះចូលក្នុងគ្រឹះនិងជ្រៀតចូលតាមជញ្ជាំងគួរឱ្យទស្សនា។ លើសពីនោះទៀត ប្រាសាទក៏មានក្បាច់ក្បូរចម្លាក់ដ៏ល្អវិចិត្រផងដែរ។ មួយថ្ងៃៗមានភ្ញៀវចូលទស្សនាប្រាសាទមួយនេះ ចន្លោះពី៦០០០ ទៅ៧០០០នាក់។

from: https://tnaot.com/km/m/detail/article/9415424