មូលហេតុដែលយើងត្រូវការវេទិកាដែលនិយាយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ គឺដោយសារ៖
📍ការយល់ដឹងទាបអំពីការអប់រំអំពីបញ្ហាផ្លូវភេទក្នុងចំណោមយុវជននៅកម្ពុជាជាពិសេសស្ត្រី
📍ផ្នត់គំនិតសង្គម ស្ត្រីមានការខ្មាស់អៀនហើយមិនហ៊ាននិយាយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
📍 វាត្រូវបានគេចាត់ទុកថាជាប្រធានបទពិភាក្សាមិនសមរម្យ ដូច្នេះនាំឱ្យមានភាពមិនគ្រប់គ្រាន់ និងការយល់ច្រឡំ។
ហេតុអ្វីយើងត្រូវយល់ដឹងនិងគួរទទួលបានការអប់រំផ្លូវភេទឲ្យបានត្រឹមត្រូវ?
ការអប់រំផ្លូវភេទជាផ្នែកមួយនៃការអប់រំសុខភាព និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ រៀនសូត្រ និងសុខុមាលភាពរបស់យុវវ័យ។ មិនតែប៉ុណ្ណោះ ការរៀនសូត្រនៅក្នុងផ្នែកនេះ ក៏រួមចំណែកដល់ភាពជោគជ័យក្នុងការសិក្សា បូករួមទាំងសុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយផងដែរ។
តើអ្នកគិតថាយុវជនទាំងបុរសនិងស្ត្រី គួរតែយល់ដឹងឲ្យបានច្រើននិងច្បាស់លាស់ពីការអប់រំផ្លូវភេទដែរឬទេ?