កាលពីថ្ងៃទី៣១ ខែសីហានេះ នាយកប្រតិបត្តិនៃផលិតកម្ម KeyEast Entertainment គឺលោកស្រី Park Sung Hye បាននិយាយថា តារាចម្រៀង Bora ត្រូវបានគេទទួលស្គាល់ចំពោះទេពកោសល្យរបស់នាងក្នុងនាមជាតារាចម្រៀងរូបនេះចាប់តាំងពីនាងចាប់ផ្តើមប្រឡូកក្នុងការសម្តែងក្នុងក្រុម SISTAR ។
Bora បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកក្រុម SISTAR ក្នុងឆ្នាំ២០១០ ។ ក្រុមនេះបានបែកខ្ញែកគ្នានៅឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់ពួកគេ ហើយសមាជិកបានចែកផ្លូវគ្នា ។ Bora បានលេចមុខក្នុងរឿងភាគជាច្រើនដូចជា រឿង “Doctor Stranger”, រឿង “Hwayugi”, រឿង “God’s Quiz: Reboot”, រឿង “Dr. Romantic 2” និងរឿង “Chocolate” ជាដើម ។
តាមរយៈការចុះកុងត្រាជាមួយផលិតកម្ម KeyEast Entertainment ក៏មានតារាសម្តែងផ្សេងទៀតដូចជា Son Hyun Joo, Joo Ji Hoon, Kim Dong Wook, Park Ha Sun និងជាច្រើនទៀតផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi