Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់បានស្លាប់ដោយសារ​​ការបាញ់កាំភ្លើងដោយចៃដន្យ

ខេត្ត Kanchanaburi៖ តាមប្រភពប៉ូលិសបានឱ្យដឹងថា បុរសម្នាក់បានត្រូវគ្រាប់កាំភ្លើងដោយចៃដន្យនៅលើផ្ទៃមុខរបស់គាត់ ក្នុងស្រុក Sai Yok កាលពីថ្ងៃចន្ទ។

អធិការស្រុកលោក Sawit Jiamjiraporn និងប៉ូលិសក្នុងតំបន់ត្រូវបានគេ​អញ្ជើញទៅភូមិ Phu Mai Daeng ​ឃុំ ​ tambon Sing ដោយលោក Supap Kofak ដែលជាមេភូមិបន្ទាប់ពីមានការបាញ់ប្រហារ។ គេបានរកឃើញថាលោក Sermsak Chaemchuen អាយុ ៤៦ឆ្នាំ បានដេកស្លាប់នៅលើថ្លុកឈាមនៅ​ក្នុងចំការអំពៅខាងមុខផ្ទះ។ ​គេឃើញមានស្នាមគ្រាប់កាំភ្លើងនៅលើមុខជនរងគ្រោះ និងកាំភ្លើងខ្លីមួយដើម​នៅក្បែរខ្លួនគាត់។ ម្តាយរបស់ជនរងគ្រោះបានប្រាប់ប៉ូលិសថា កាំភ្លើងខ្លីនោះជារបស់​កូនប្រុសគាត់​ ហើយកូនរបស់គាត់បានបាញ់ដោយចៃដន្យ​មកត្រូវមុខខ្លួនឯង។

រូបតំណាង

បច្ចុប្បន្នប៉ូលិសកំពុងតែបើកការស៊ើបអង្កេតចំពោះរឿងក្តីនេះ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9415014