រាជធានីភ្នំពេញ ៖ តារាសម្តែងស្រស់ស្អាត មានការគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជន លី ម៉ារីណា បានធ្វើអោយមហាជនទទួលស្គាល់ថា វ័យជ្រេមែន តែសម្រស់វិញក្មេងជាងវ័យមុខតឹងណែន សាច់សដូចបណ្តូលចេក។ អ្នកនាងទើបតែបានឱកាសថ្មីមួយ ដោយមុខងារនោះ លី ម៉ារីណា សម្រេចចិត្តទម្លាយខ្ទេច ក្រោយបិទខ្លួនឯងអស់ពេល២០ឆ្នាំ។
នាកម្មវិធីនិយាយពីបទពិសោធន៍ សម្រស់មួយ លី ម៉ារីណា បានធ្វើអោយមហាជន និង តារាមួយចំនួនមានការភ្ញាក់ផ្អើល ព្រោះតែនាង ស្រាប់តែឡើងប្រកាសក្តែងៗថា អាយុពិតរបស់នាងគឺ៤០ឆ្នាំបាត់ហើយនៅឆ្នាំនេះ។ ស្ត្រីយើងគួរតែគិតគូពីសម្រស់ ហើយនៅអាយុច្រើន កោសិកាស្បែក នឹងមិនដូចអាយុ១៥ឆ្នាំ ឬ១៦ឆ្នាំឡើយ។
លី ម៉ារីណា បន្តថា ហើយនាងសម្រចចិត្តមកបំពេញការងារចែករំលែកភាពស្អាតដល់ស្ត្រី និងបុរសពេលនេះ ដោយសារខ្លួនឯងសាកល្បងអស់ហើយ។ ជាពិសេសជាង២០ឆ្នាំនាង កម្រធ្វើជាអ្នកតំណាងអ្វីណាស់ តែត្រូវច្បាស់សិន ទើបនាងសម្រេចចិត្តដូចពេលនេះ។
អតីតតារាបង្ហាញម៉ូដ អ៊ឹម សុគន្ឋា បានជ្រើសរើស លី ម៉ារីណា ចូលមករួមការងារ ដោយសារយល់ថា ជាតារាដែលមានឈ្មោះល្បីល្បាញពេញប្រទេស រហូតដល់ក្រៅស្រុក។ អ្នកនាងជាតារាក្នុងដួងចិត្តតាំងពីនាងនៅតូចៗមកម្ល៉េះ ហើយគិតថា សម្រស់គាត់ស្អាតបែបធម្មជាតិដែលមិនសរសើរមិនបាន។ ណាមួយគាត់មានចំណុចទាំងអស់នេះហើយ ទើបមិនមើលរំលងគាត់ពេញចិត្តរួមការងារ ចែកចំណេះដឹងអោយស្ត្រីយើងបន្ថែមទៀត។
មកទល់ពេលនេះ លី ម៉ារីណា បានសម្រេចចិត្តផ្អាកការសម្តែងមួយរយៈសិន ដោយអ្នកនាងផ្តោតលើមុខរបរផ្ទាល់ខ្លួនអោយបានច្រើន ។ ជាពិសេសរបរលក់នៅលើអនឡាញដែលអ្នកនាងកំពុងតែគិតថា ជោគជ័យ។ អ្នកនាងធ្លាប់គិតថា ទុកឱកាសអោយតារាក្រោយៗវាយលុកម្តង ព្រោះនាងឈរលើការងារនេះជាច្រើនឆ្នាំទៅហើយ។
យ៉ាងណា លី ម៉ារីណា អាចវិលមករកការសម្តែងលើប្រភេទរឿងណា ដែលមានខ្លឹមសារ អប់រំសង្គមឱ្យមហាជនចូលរួមរិះគិត។ ចំពោះរឿងផ្ទាល់ខ្លួនវិញ អ្នកនាងនៅតែមានសេចក្តីសុខលើស្នេហា ក្រោយបានប្តីជាអ្នកអាណិកជនអាមេរិក និងមានកូនប្រុសម្នាក់ជាចំណងដៃ។ ផែនការយកកូនបន្ត ម៉ារីណា សុំពេលពន្យាពេលសិន រង់ចាំការងាររលូនបន្តទៀត៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព