រាជធានីភ្នំពេញ ៖ ពេលនេះ កូនស្រីលោក ហួរ ឡាវី ម្នាក់ទៀតហើយដែលបានបង្ហាញមុខលើវិស័យចម្រៀង ដើម្បីឱ្យមហាជនបានចាប់អារម្មណ៍ ។ លើសពីនេះ មហាជនស្គាល់តែ វី ឌីណែត តែអត់ស្គាល់បងស្រីនាងឡើយ ។ សភាពពិតអ្នកនាង វី ឌីណា ក៏មានសំឡេងពីរោះរណ្តំ ហើយមានប្រវត្តិប្រឡងចម្រៀងជាមួយប្អូនស្រីនាងដែរ។
មហាជនជាច្រើនបាននិងកំពុងតែចាប់អារម្មណ៍ខ្លាំងលើទឹកដមសំឡេងរបស់កញ្ញា វី ឌីណែត ដែលមានការជោគជ័យលើសិល្បៈ ក្រោយចូលហង្សមាស។ ពេលនេះ ចាប់ផ្តើមលេចមុខបងស្រីរបស់ ឌី ណែត ម្នាក់ទៀត ដែលកំពុងតែសម្រេចចិត្តហក់មកច្រៀង ដើម្បីតបការចែកសំឡេងឪពុកផ្តល់ឱ្យ។
បងស្រី វី ឌីណែត មានឈ្មោះថា វី ឌីណា ដែលមានការទទួលស្គាល់ពីបងប្អូនសិល្បៈមួយចំនួនថា មានសំឡេងពីរោះមិនចាញ់ប្អូនស្រីឡើយ។ បងស្រីរបស់នាងបានធ្លាប់ប្រឡង ចម្រៀងតាំងពីវ័យជំទង់ ដូចឌីណែត ដែរដោយមានការពេញចិត្តពីគណៈកម្មាការរហូតជាប់លេខប្រសើរដែរ។ ដោយសារតែរវល់ការងារ ទើប ឌីណា មិនបានអុកឡុកសិល្បៈពញទំហឹងដូចប្អូនស្រី ហើយស្ទើរតែមហាជនខ្លះភ្លេចមុខ និងមិនគិតថា វី ឌីណែត មានបងស្រីចេះច្រៀងយ៉ាងប្រសើរបែបនេះ។
វី ឌីណា បានឱ្យដឹងថា ការចេញចម្រៀងពេលនេះ ឬចូលមកច្រៀងវិញនេះ មិនទាន់ច្បាស់លាស់ថា បែបណានោះទេ។ នាងមានគ្រួសារដែល ទើបតែរៀបការ ហើយនិងមានមុខរបរផ្នែកលក់ផលិតផលកំពុងបោះជំហ៊ាន។ ការចេញបទចម្រៀងជាបទលោកឪពុក ដោយគ្រាន់តែចង់ឱ្យបទរបស់ប៉ាៗនាងមានការពេញនិយមបន្តទៀត ដែលយើងជាកូនត្រូវតបស្នង ហើយមានសំឡេងច្រៀងបានគួរធ្វើឱ្យឪពុកសប្បាយចិត្ត។ បើសន្ទុះចម្រៀងនាង ខូវើបទ «សែនអាឡ័យ» និងបទ«អាឡ័យក្លិនអូន» មានការពេញចិត្ត នាងនឹងគិតលើសិល្បៈបែបណាទៀត។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព