រាជធានីភ្នំពេញ ៖ មានរឿងដិតដាមមួយចំនួន បើទោះជារំលងផុតទៅជាច្រើនខែ តែហាក់ធ្វើឱ្យស្រីស្អាត ឌី លីកា មានការមិនអស់ចិត្តនៅពេលបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិ។ ឌី លីកា បានបើកកកាយរឿងអតីតកាលនៅក្រៅប្រទេស ដែលនាងចាត់ទុកថា ជាបទពិសោធន៍សម្រាប់អ្នកជំនាន់ក្រោយ។
កញ្ញា ឌី លីកា ជាអតីត Miss Grand Cambodia ២០១៨ ធ្លាប់ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ ក្រោយពេលបញ្ជូនទៅប្រឡង កញ្ញាឯកអន្តរជាតិនៅប្រទេសភូមា។ នាងមានដងខ្លួន កម្ពស់ និងសម្រស់ល្អគន់ មើលកាន់តែយូរកាន់តែស្អាត ទម្រង់មុខដូចខ្មែរកាត់ឥណ្ឌា។ យ៉ាងណា ឌីលីកា បានចេញមុខ នេះរឿងមួយដែលខ្លួននាងចាត់ទុកថា ជាការបង្ហាញគន្លឹះ មួយឱ្យ Miss Grand Cambodia២០២០ ដែលកំពុងប្រឡង ដើម្បីធ្វើជាចំណេះដឹង ក្រោយរកឃើញអ្នកឆ្នើម។
ឌី លីកា ថ្លែងថា ប្រហែលជាបងប្អូនមិនទាន់ដឹងនោះទេ នូវរឿងខ្លះដែលនាងធ្លាប់គ្រងមកុដនៅស្រុកយើង។ នាងក្លាយជាកញ្ញាឯកមិនដល់១០ថ្ងៃ ក៏ចេញទៅប្រឡងនៅប្រទេសគេ។ ភ្លាមៗ នាងព្យាយាមតាំងចិត្តហ្វឹកហាត់ គ្រប់ចំណុចដែលគ្រូប្រាប់។ ៤ឬ១០ថ្ងៃឡើងប្រឡងខ្នាតធំ សួរថាមានផលលំបាកបែបណា។
បើតាមការឱ្យលក្ខណៈប្រកួតបែបនេះ គេតម្រូវឱ្យមានការហ្វឹកហាត់តិចបំផុត១ខែ។ តាំងពីរបៀបដើរ ទឹកមុខញញឹម ភាពបត់បែន និងការតាំងអារម្មណ៍។ តែនាងភ្លាមៗក៏ទៅប្រកួត ហើយក៏អរគុណគ្រូដែលណែនាំកន្លងមក។ បើចំពោះ រឿន ណាត គាត់ហ្វឹកហាត់បានល្អមានគ្រូបរទេសបង្ហាត់ ទើបមើលទៅគាត់លេចធ្លោ សមជាមួយទឹកមុខ។ យ៉ាងណា សូមឱ្យរលកក្រោយ ត្រូវមានការបង្ហាត់ឱ្យដិតដល់ មុនពេលជ្រើសរើសទៅឆាកអន្តរជាតិ ទាំងចំណេះដឹង និងភាសាផងដែរ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព