Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្មាតហ្វូន Honor X10 Max គ្រោងនឹងចេញលក់ជាផ្លូវការនៅខែកក្កដាខាងមុខនេះ

ស្មាតហ្វូន Honor X10 Max គ្រោងនឹងមកដល់នៅថ្ងៃទី២ ខែកក្កដាខាងមុខនេះ ហើយត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន TENAA រួចរាល់មកហើយ។ ទោះបីជាលក្ខណៈពិសេសភាគច្រើនត្រូវបានលេចចេញរួចហើយ ប៉ុន្តែនេះជាអ្វីដែលបញ្ជាក់ពីលក្ខណៈពិសេសរបស់វាពោលគឺអេក្រង់ LCD ទំហំ 7.09 inch ជាមួយថាមពលថ្ម 5,000 mAh ។

ទូរសព្ទនេះត្រូវបានក្រុមហ៊ុនភ្ជាប់មកជាមួយបន្ទះឈីប Dimense 800 ដូចទៅនឹងស្មាតហ្វូន Honor X10 ដែរ នេះបើយោងតាមការចេញផ្សាយកន្លងមក។ ក្រុមហ៊ុន TENAA មិនបានបង្ហាញពីវេទិកានេះទេ ប៉ុន្តែបាននិយាយថា CPU មានល្បឿនលឿនរហូតដល់ 2.0 GHz ដែលស្របទៅនឹងបន្ទះឈីប Mediatek ដែលអាចដំណើរការដោយប្រព័ន្ធ 5G ។ RAM មានទំហំ 6GB ឬ 8GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 64GB ឬ 128GB។

កាមេរ៉ាភ្លោះផ្នែកខាងក្រោយនៃស្មាតហ្វូន Honor X10 Max នេះ ត្រូវបានគេនិយាយថាមានទំហំរហូតទៅដល់ 48MP និងមួយគ្រាប់ទៀតមានទំហំ 2MP និងទំហំ 8MP នៅផ្នែកខាងមុខផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9414877