មានរឿងអ្វី? ល្បីថា កុល ដាវី កំពុងពរផ្ទៃពោះ ស្រាប់តែចូលពេទ្យសង្គ្រោះបន្ទាន់ភ្លាម
រាជធានីភ្នំពេញ ៖ មុននេះបន្តិច ទាំងអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រគូស្នេហ៍អ្នកសិល្បៈនាងកុល ដាវី និងស្វាមី លោក សុខ រក្សា បានទទួលដំណឹងដ៏សោកសៅពីគូស្វាមី-ភរិយាមួយគូនេះ បន្ទាប់ពីមានដំណឹងថា តារាសម្តែងស្រីរូបនេះបានជួបរឿងមិនល្អដោយសារតែបានបាត់បង់កូនក្នុងផ្ទៃ ដែលជាកូនដំបូងសម្រាប់ចំណងដៃអាពាហ៍ពិពាហ៍របស់ពួកគេ ។
ជាក់ស្តែង លោក សុខ រក្សា តារាចម្រៀងប្រុសសំបូរស្រអែមដែលមានវាសនាខ្ពស់ឆក់យកបេះដូងស្រីស្អាតសិចស៊ី នាង កុល ដាវី ជាភរិយាពេញច្បាប់នោះបានបង្ហោះសារយ៉ាងកំសត់ ជុំវិញរឿងរ៉ាវនៃការបាត់បង់កូនដំបូងរបស់ខ្លួន ដោយលោកបានបង្ហោះរូបភាពនាងកុល ដាវី ដាក់ដូចជាស្ថិតក្នុងស្ថានភាពសុខភាពមិនសូវរឹងមាំ ។
តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារលើកទឹកចិត្តភរិយាដែលមានខ្លឹមសារថា «តាំងអារម្មណ៍តាំងស្មារតអោយរឹងមាំណាប្រពន្ធសំលាញ់ចិត្តរបស់បង អូនមានប្តីនៅជិតអូនហើយ ធ្វើម៉េចនិស្ស័យកូនហើយ និងពួកយើងបានត្រឹមតែប៉ុណ្ណឹង សំខាន់បំផុតគឺសុខភាពរបស់អូន »។
ក្រោយពីលោកបានបង្ហោះសារខាងលើនេះភ្លាមក្នុងបណ្តាញសង្គម អ្នកគាំទ្រតារាទាំងពីរដួងបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនដំបូងរបស់ពួកគេ ហើយអ្នកគាំទ្របានសរសេរសារលើកទឹកចិត្តនាង កុល ដាវី ឲ្យឆាប់ជាសះស្បើយ និងត្រូវរឹងមាំបន្តដំណើរទៅមុខទៀត ។ បងប្អូនអ្នកគាំទ្រខ្លះទៀត ក៏បានសរសេរសារថា «ជូនពរដាវីឆាប់ជាសះស្បើយ រឿងល្អៗនិងចូលមកក្រោយពីគ្រោះផុតទៅ» ។
សូមរម្លឹកថា តារាសម្តែងរូបស្រស់ និងសិចស៊ីស្រស់ស្អាតនាង កុល ដាវី កាលពីប៉ុន្មានខ្មែរមុនបានបង្ហើបដំណឹងដល់អ្នកគាំទ្រថា នាងបានពពោះកូនដំបូងទៅតាមបំណង ជាពិសេសនាងតែងតែទទួលបាននូវភាពកក់ក្តៅណាស់ពីប្តី និង ។ កន្លងមកនាង កុល ដាវី បានដកឃ្លាពីការងារសម្តែងនិងការងារសិល្បៈជាច្រើន ដោយនាងទុកពេលដើម្បីថែរក្សាគភ៌ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព