អ្នកបើកបរម្នាក់បានលង់ទឹកស្លាប់ ក្រោយពេលបើកបររថយន្តស្ទូចអីវ៉ាន់ចល័តទម្ងន់ ២៥តោន ធ្លាក់ចូលប្រឡាយដែលនៅតាមដងផ្លូវ ដោយគាត់បានជាប់នៅក្នុងរថយន្តនោះ។
លោក Vacharapong Sosuebngam មន្ត្រីប៉ូលិសស្រុក Tha Muang បាននិយាយថាឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៤ និង ១៥នាទី ល្ងាចថ្ងៃចន្ទនៅតាមដងផ្លូវរោងចក្រម្សៅមួយក្នុងភូមិ Moo២ ក្នុងឃុំ Wang Sala នៃស្រុក Tha Muang ។
រូបតំណាង
ជនរងគ្រោះលោក Thanakorn Boonsri បានបើករថយន្តស្ទូចត្រឡប់ទៅក្រុមហ៊ុនវិញបន្ទាប់ពីបញ្ចប់ការងារ។ ដោយសារទម្ងន់របស់រថយន្តធ្ងន់ពេកទើបបណ្តាលឱ្យគែមផ្លូវបាក់ស្រុតចុះ ហើយរថយន្តធ្លាក់ទៅក្នុងប្រឡាយទឹក ទាំងដែលអ្នកបើកបរក៏ជាប់នៅក្នុងនោះដែរ។ ក្រុមអ្នកសង្គ្រោះបានហៅរថយន្តស្ទូចមួយគ្រឿងទៀត ដើម្បីជួយលើករថយន្តដែលធ្លាក់ទឹកនោះចេញ។ លោក Thanakorn ត្រូវគេជួយសង្រ្គោះបានរយៈពេល១ម៉ោងក្រោយកើតឧប្បត្តិហេតុ ប៉ុន្តែវាយឺតពេលទៅហើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post