ស្អប់ណាស់ស្នាមខ្មៅត្រង់កន្លុតកន្លៀតលើដងខ្លួន ត្រូវទេ? ក្លៀក កន្លាត់ជើង ក្រលៀន កែងដៃ ក្បាលជង្គង់ កន្លាក់គូទ និងភ្នែកគោ សុទ្ធតែជាកន្លែងមានស្នាមខ្មៅនិងក្រិន ហើយអាក្រក់មើលថែមទៀត ដែលធ្វើឲ្យទាំងប្រុសទាំងស្រីមិនសូវជាមានទំនុកចិត្តលើចំនុចទាំងនេះលើរាងកាយខ្លួនឡើយ។
ឥឡូវនេះ លែងខ្វល់ខ្វាយនិងកើតទុក្ខរឿងនេះទៀតហើយ ខាងក្រោមនេះជារូបមន្តពិសេសដាក់ត្រង់ណាសត្រង់នោះ!
+ វត្ថុធាតុដើមដែលត្រូវការ៖
– ក្រូចឆ្មា ១ ផ្លែ
– ថ្នាំដុសធ្មេញ ២ កូនស្លាបព្រា
– Baking Soda ១ កូនស្លាបព្រា
– ទឹកដោះគោឆៅ ១ កូនស្លាបព្រា
វិធីធ្វើ៖ លាយថ្នាំដុសធ្មេញ ម្ស៉ៅBaking Soda និងទឹកដោះគោឆៅចូលគ្នា រួចកូរឲ្យសព្វ។
វីធីប្រើប្រាស់៖ ដំបូងយកល្បាយដែលលាយរួចទៅលាបត្រង់កន្លែងដែលអ្នកចង់ឲ្យស រួចចិតក្រូចឆ្មាជាពីរចំណិត(ពាក់កណ្ដាល) ហើយយកក្រូចឆ្មានោះទៅជូតញីទៅមកៗកន្លែងលាបល្បាយនោះរយៈពេល ៣ ទៅ ៥ នាទី ហើយចាំលាងសម្អាតវាចេញជាការស្រេច។
ធ្វើបែបនេះម្ដងក្នុងមួយថ្ងៃ ធ្វើតែ ២ ទៅ ៣ ដងនឹងឃើញលទ្ធផលពិតៗ ១០០%។ អត្ថបទដោយ៖ ត្នោត