Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ថកិច្ចឃាត់ខ្លួន​មនុស្ស​៤​នាក់​កំពុង​ប្រើប្រាស់​ឧ​បរ​ណ៍​ឆក់​ត្រី​ខុសច្បាប់

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុស ច្បាប់​​នៅ​តំបន់​អភិរក្ស កាលពី​ថ្ងៃ​២៩ និង​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ នេះ​។

បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជលផល​ខេត្ត​បានឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ រួម​មាន​នគរបាល​ប៉ុស្តិ៍​ឆ្មាំ​ទន្លេ ព្រមទាំង​នគរបាល​ការពារ​ព្រំដែន បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ក្នុង​ពេល​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ រយៈពេល​ពីរ​ថ្ងៃ​មកនេះ​។

ក្រោយពីការ​ឃាត់ខ្លួនខាងលើ សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​ក្បាល​ឆក់​មួយ​គ្រឿង អា​គុយ​កម្លាំង​៤០​អំពែ​មួយ​គ្រឿង និង​ម៉ូតូ​ហុងដា ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១២​មួយ​គ្រឿង​ផង​ដែរ​។

បច្ចុប្បន្នកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​នាំ​ខ្លួន​ជនសង្ស័យមក​កាន់​ប៉ុស្តិ៍​រដ្ឋ​បាល​ជលផល សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​បន្ត​តាម​នីតិវិធី​៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9646343