Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខួបស្វាមីឆ្នាំនេះ គង់ ចាន់ស្រីមុំ surprise យ៉ាងញាក់សាច់តែម្តង

ប្រិយមិត្តប្រាកដជាស្គាល់មកហើយគ្រួសារដ៏កក់ក្តៅរបស់​ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ពិតជាមានសុភមង្គល ​ដែលអ្នកគាំទ្រជាច្រើនចាត់ទុកថាជាគ្រួសារគំរូផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបក្នុងកម្មវិធីធ្វើខួបឲ្យប្តីសម្លាញ់ចិត្តជាមួយកូនស្រី MOMO និងមិត្តភក្តិជិតស្និទ្ធិច្រើននាក់ជាច្រើនសន្លឹកនៅក្នុងផេកហ៊េ្វសប៊ុករបស់អ្នកនាងផ្ទាល់ ថែមទាំងសរសេរពាក្យពេចន៍ជូនពរថា “Happy birthday my king seyha_kem ប៉ាប៉ា​ មិនដែលចង់ធ្វើខួបកំណើតអីសម្រាប់ខ្លួនឯងនោះទេ​ គិតតែប្រពន្ធនិងកូន​ចឹងទើបខួបប្តីតាំងពីម្សិលមិញ​ ប្រពន្ធរវល់ពេករហូតដល់ភ្លេចថ្ងៃកំណើតប្តី​ sorry na ជូនពរអោយប្តីស្រលាញ់អូននិងកូនខ្លាំងៗបែបនេះដល់ចាស់កោងខ្នង”។

ទោះបីជាយឺតក្នុងការ surprise ក៏ពិតមែនតែអ្នកនាង គង់ ចាន់ស្រីមុំ មិនភ្លេចក្នុងថ្ងៃពិសេសរបស់ប្តីរបស់ខ្លួននោះទេ ដោយសារតែមួយរយៈនេះអ្នកនាងពិតជារវល់ជាមួយនឹងការងារ៕ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9646300