Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករ Barcelona ម្នាក់​ទៀត​ហើយ កំពុង​បង្ហាញ​តម្រុយ​ចង់​ចាកចេញ

អេ​ស្ប៉ា​ញ ៖ ខ្សែបម្រើ Arturo Vidal របស់​ក្រុម Barcelona បាន​បង្ហាញ​តម្រុយ​នៃ​ការ​ចាកចេញ បន្ទាប់​ពី​បាន​សារភាព​ថា ខ្លួន​នឹង​សប្បាយចិត្ត ប្រសិនបើ​គ្រូបង្វឹក​ថ្មី​លោក Andrea Pirlo ឬ​ក្លិប Juventus ធ្វើការ​ទាក់ទង​មក​កាន់​រូបគេ​។

ខ្សែបម្រើ​អន្តរជាតិ​ឈី​លី​វ័យ ៣៣​ឆ្នាំ​រូប​នេះ ធ្លាប់​បង្ហាញខ្លួន​បាន​ចំនួន ១៧១​ប្រកួត​រយៈពេល ៤​ឆ្នាំ​ជាមួយ​ Juventus នៅ​ចន្លោះ​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥ ដោយ​បាន​ឈ្នះ​ពានរង្វាន់​ធំ​ៗ ចំនួន ៧ រួម​ទាំង​ជើងឯក Serie A មុនពេលបាន​ផ្លាស់​ទៅ​ Bayern Munich នៅ​រដូវក្តៅ​ឆ្នាំ ២០១៥​។

និងបានបន្ត​ផ្លាស់​មកចូលរួម​ជាមួយ Barcelona នៅ​ឆ្នាំ ២០១៨ ក្នុង​តម្លៃ​ ១៩​លាន​អឺ​រ៉ូ​។ ហើយ​គិត​មក​ទល់​ពេល​នេះ រូបគេ​បាន​បង្ហាញខ្លួន​ចំនួន ៩៦​ប្រកួត ស៊ុត​បញ្ចូល​ទី ១១​គ្រាប់​។ បច្ចុប្បន្ន Vidal ក៏​សិ្ថត​ក្នុង​ចំណោម​កីឡាករ​ដែល​ត្រូវ​លក់​ចេញ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី លោក Ronald Koeman ផងដែរ​។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក Daniel Habif ក្នុង​កម្មវិធី​មួយ​លើ​ប្រព័ន្ធ​យូ​ធូប Vidal បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​គាត់ [Pirlo] គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ដែល​ធ្វើ​រឿង​មិន​គួរ​ឱ្យ​ជឿ​ជា​ច្រើន​។ ប៉ុន្តែ​អ្នក​សាក​ស្រមៃ​រូបភាព ដែល​គាត់​ជា​គ្រូបង្វឹក​វិញ តើ​វា​នឹង​ទៅ​ជា​យ៉ាងណា? ។ ហើយ​ប្រសិនបើ​គាត់ ឬ Juventus ទាក់ទង​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​សប្បាយចិត្ត​ខ្លាំង​ណាស់​»៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9646278