Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនរកឃើញឆ្លងវីរុសកូវីដ​១៩ថ្មី ២២ ករណីបន្ថែមទៀត​

ប្រទេសចិនបានប្រកាសថា រកឃើញករណីឆ្លងវីរុសកូវីដ​១៩ថ្មីចំនួន២២ករណីបន្ថែមទៀត ក្នុងនោះ១៣ករណីរកឃើញនៅទីក្រុងប៉េកាំង ។ 

សេចក្តីជូនដំណឹងរបស់មន្ត្រីបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺរកឃើញថ្មីទាំង​២២ករណីនោះ មាន៩ករណីបាននាំមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរជនជាតិចិន ។ អ្នកដំណើរជនជាតិចិន៧នាក់ធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត មកដល់ភាគខាងលិចទីក្រុង Lanzhou ខេត្តកានស៊ូ (Gansu) រកឃើញឆ្លងវីរុស​កូវីដ​១៩ ។ 

គណៈកម្មាធិការសុខភាពជាតិមិនបានបញ្ជាក់នោះទេ ថាមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ​១៩នេះ ។

ចំនួនអ្នកជំងឺ​បច្ចុប្បន្ន​ដែលស្ថិតនៅក្នុង​ការព្យាបាល បានកើនឡើងពី​១០នាក់​ដល់​៣៥៩នាក់ ខណៈដែល​ ១១៤ នាក់​​ត្រូវបានដាក់ឲ្យនៅដោយឡែក​ពីគេឯង ។ ពួកគេ​ធ្វើតេស្តវិជ្ជមាន​ ប៉ុន្តែ​មិនបង្ហាញ​រោគសញ្ញា​ចេញមកខាងក្រៅ ​។ 

ប្រទេសចិនបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ​១៩ ចំនួន៤ ៦៣៤ នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨៣ ៤១៨ នាក់ គិតចាប់តាំងពីជំងឺនេះ រកឃើញដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩មក ។ 

អ្នកនាំពាក្យទីក្រុងប៉េកាំង លោក Xu Hejian បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែមិថុនាថា ខណៈដែលស្ថានភាពនៅក្នុងទីក្រុងកំពុងឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវនោះ វិធានការបង្ការ ទប់ស្កាត់ នៅតែត្រូវបានអនុវត្ត​ខ្លាំងក្លា និង​ហ្មឺងម៉ាត់ជានិច្ច៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9414440