Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជីវិតពិតប្រៀបបាននឹងការ Edit រូប កាន់តែចង់បានការកោតសរសើរកាន់តែ Edit

កុំលង់ជឿនឹងសម្រស់រូបដែលឆ្លងកាត់កម្មវិធីកាត់តអី ត្រូវដឹងថាគ្មាននរណាម្នាក់ណាចង់បង្ហោះរូបអាក្រក់របស់ខ្លួនឯងអោយអ្នកដទៃឃើញឡើយ។ ចំណែកឯជីវិតពិតមនុស្សវិញ ប្រៀបបានទៅនឹងការ Edit រូបក្នុងកម្មវិធីមួយ។ គ្រប់គ្នានឹងព្យាយាមបន្តអាប់ដេតពីកិច្ចលាក់បាំងរាល់ចំណុចខ្វះខាតរបស់ខ្លួនដោយគ្មានការកំណត់ រហូតក្លាយជាឥតខ្ចោះតាមចិត្តត្រូវការ។ ហើយការលាក់នេះ នឹងនៅបន្តដំណើរលើវិថីជីវិតជាមួយយើងរហូតទៅ…។

ជាទូទៅ មនុស្សពិតជាពិបាកក្នុងការទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន ហេតុនេះហើយ វាក៏ជំរុញចិត្តយើងអោយបន្តឆ្គាំឆ្គងនឹងភាពបិទបាំងនេះតទៅទៀត។ ជួនកាល ព្រោះតែខ្លាចគេដឹងខ្លួនអន់ ខ្លាចគេមាក់ងាយ ខ្លាចគេដឹងពីប្រវត្តិមិនស្អាតស្អំ មនុស្សក៏តាំងចិត្តធ្វើរឿងហួសហេតុដើម្បីបិតបាំងការពិតនៃខ្លួនឯង។ 

នៅជុំវិញខ្លួនយើង ប្រហែលជាសុទ្ធសឹងតែជាមនុស្សសិល្បៈ (មនុស្សខុសពីការពិត ) ហើយពួកគេក៏ប្រហែលជាកំពុងសម្តែងជាតួណាមួយក្នុងជីវិតយើងម្នាក់ៗ។ ប៉ុន្តែតួអង្គខ្លះ មិនមានផលអវិជ្ជមានសម្រាប់ជីវិតយើងនោះទេ គេគ្រាន់តែចង់សម្តែងអួតពីខ្លួនឯង ឬចង់បានភាពល្បីល្បាញក្នុងសង្គមប៉ុណ្ណោះ (ចង់អោយអ្នកផងទាំងពួងស្រលាញ់ខ្លួន) ។

ប្រាកដណាស់! មនុស្សគ្រប់រូបបាន Edit ការពិតរៀងៗខ្លួនរួចហើយ តិចឬច្រើន គ្មានអ្នកណាអាចដឹងបានទេ។ ពេលខ្លះ វាជារឿងដ៏ល្អមួយផងដែរសម្រាប់ការផ្លាស់ប្តូរ ពីអាក្រក់មកល្អ ពីល្អហើយបន្តល្អថែមទៀត។ក៏ព្រោះតែយើងមិនអាចដឹងច្បាស់ពីធាតុពិតរបស់នរណាម្នាក់បាន ដូច្នេះមុននឹងជឿជាក់លើនរណាម្នាក់ ត្រូវរិះគិតពីចំណុចមួយនេះ។ ចូរជឿដោយមានហេតុផលគួរជឿ ហើយរក្សាតម្លៃរបស់គ្នាទៅវិញទៅមកដោយសេចក្តីគោរពមួយ៕

from: https://tnaot.com/km/m/detail/article/9414367