Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេលយើងទៅដល់ភពផ្សេងៗ តើយើងមានអាយុប៉ុន្មាន?

យើងមានអារម្មណ៍ថាពេលវេលាដើរលឿនមែនទេ ហើយយើងតែងនិយាយថាពេលវេលាមិនដែលរង់ចាំនរណាម្នាក់នោះទេ ? ព្រោះថាអាយុយើងកើនឡើងជាមួយឆ្នាំទៅមួយឆ្នាំ ហើយមានពេលខ្លះយល់ថាយើងកាន់តែចាស់ទៅៗ។

ប៉ុន្ដែឥលូវនេះយើងអាចប្រើប្រាស់គេហទំព័រមួយដែលបើកដោយមន្ទីពិសោធន៍ Exploratorium របស់សហរដ្ឋអាមេរិក ដោយអាចអោយយើងគណនាអាយុយើងនៅតាមភពនានាក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ។

យើងដឹងហើយថា ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមាន ៩គឺ៖ ភពពុធ , ភពសុក្រ , ភពផែនដី , ភពអង្គារ , ភពព្រហស្បត្តិ៍ , ភពសៅរិ៍ , ភពណិបទូន , ភពភ្លូតុង និង ភពអ៊ុយរ៉ានុស ហើយយើងទំលាប់ប្រើប្រាស់ពេលវេលាដែលនៅភពផែនដីមកគណនាអាយុរបស់ខ្លួន ចុះយើងដឹងទេថា បើយើងនៅភពផ្សេងៗមានអាយុប៉ុន្មាន ហើយខុសគ្នាដូចម្ដេចខ្លះ?

ដំបូងយើងអាចចូលទៅគេហទំព័រនេះ( www.exploratorium.edu/ronh/age ) បន្ទាប់មកយើងអាចបំពេញអាយុរបស់យើងនៅកន្លែងពាក្យថា“Enter Your Birthdate Here” ហើយគ្រាន់តែយើងចុចពាក្យថា“Calculate”គឺវានឹងគណនាអាយុយើងតាមភពផ្សេងៗ។

ចុងក្រោយយើងនឹងអាចឃើញអាយុរបស់ខ្លួននៅតាមភពនានា ដោយសាររង្វិលជុំនៃភព ជាមួយព្រះអាទិត្យ។

តោះយើងនាំគ្នាសាកទាំងអស់គ្នា។

from: https://tnaot.com/km/m/detail/article/9646213