Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គោលការណ៍​ដឹកនាំ​មួយ​របស់ Amazon ដែល​ធ្វើ​ឲ្យ​មនុស្ស​ភ្ញាក់ផ្អើល​ជាងគេ

ក្រុមហ៊ុន Amazon ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ​លើ​លោក និង​មាន​គោលការណ៍​ដឹកនាំ​ចំនួន ១៤ ដែល​ត្រូវ​បាន​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​យោង​ទៅ​តាម​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន ព្រមទាំង​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក បាន​ប្រាប់​មក​ថា មាន​គោលការណ៍​ដឹកនាំ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភ្ញាក់ផ្អើល​ជាងគេ​។ គោលការណ៍​នោះ​គឺ «​ការ​ធ្វើ​អ្វី​ឲ្យ​ត្រូវ​។​»

លោក​បេ​សូ​សបាន​ចែករំលែក​កាលពី​ឆ្នាំ ២០១៦ ថា «​អ្នក​មិន​អាច​ត្រូវ​គ្រប់ពេលវេលា​បាន​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រសិនបើ​មានការ​ហ្វឹកហាត់ អ្នក​នឹង​អាច​ធ្វើ​ត្រូវ​បាន​ច្រើន​ជាង​មុន​។​» លោក​បាន​បន្ត​ថា មនុស្ស​ដែល​ធ្វើ​អ្វី​ត្រូវ​ច្រើន​ជា​មនុស្ស​ដែល​ស្តាប់​ច្រើន និង​ផ្លាស់​ប្តូរ​គំនិត​ច្រើន​ផង​ដែរ​។ ចំណុច​នេះ​គឺ​មិន​ងាយស្រួល​ទេ ព្រោះ​មនុស្ស​ភាគច្រើន​ចូល​ចិត្តរក​ព័ត៌មាន​មក​គាំទ្រ​ជំនឿ​របស់​ខ្លួន ខណៈ​ដែល​ប្រឆាំង​គំនិត​ដែល​ផ្ទុយ​ពី​គំនិត​ខ្លួន​។ ប៉ុន្តែ​មនុស្ស​ដែល​ធ្វើ​អ្វី​ត្រូវ​ច្រើន​មិន​ធ្វើ​ដូច្នេះ​ទេ​។ លោក​បេ​សូ​ស​បកស្រាយ​ទៀត​ថា «មនុស្ស​ដែល​ធ្វើ​ត្រូវ​ច្រើន​ព្យាយាម​រក​ព័ត៌មាន​មក​ប្រឆាំង​នឹង​គំនិត​ដែល​ខ្លួន​មាន ដែល​ជា​រឿង​ផ្ទុយ​ពី​ធម្មជាតិ​របស់​មនុស្សលោក​។​» ការ​មាន​សមត្ថភាព​ក្នុង​ការ​មើលឃើញ​ទស្សនៈ​ខុស​ៗ​គ្នា និង​យល់​ពី​រូបភាព​ធំ ច្រើន​ជាង​ការ​ដាក់ចិត្ត​លើ​ជំនឿ​របស់​ខ្លួន​នោះ អាច​បង្កើន​ឱកាស​ជោគជ័យ​របស់​មនុស្ស​ម្នាក់​បាន​។

លោក​បេ​សូ​សបាន​បន្ត​ទៀត​ថា «​ជីវិត​មាន​ភាព​ស្មុគស្មាញ ហើយ​ពិភពលោក​ក៏​ស្មុគស្មាញ​ដែរ​។ ពេល​ខ្លះ​អ្នក​ទទួល​បាន​ទិន្នន័យ​ថ្មី ហើយ​អ្នក​ផ្លាស់​ប្តូរ​គំនិត​ ។ ពេល​ខ្លះ​ទៀត អ្នក​មិន​ទទួល​បាន​ទិន្នន័យ​ថ្មី​ទេ ហើយ​អ្នក​គ្រាន់តែ​វិភាគ​លើ​ស្ថាន​ការ​សា​ជា​ថ្មី មុន​នឹង​ប្រទះ​ឃើញ​ថា​វា​ស្មុគស្មាញ​ជាង​ការ​គិត​ដំបូង​របស់​អ្នក ហើយ​អ្នក​ក៏​ផ្លាស់​ប្តូរ​គំនិត​។​»

លោក​មហាសេដ្ឋី​រ៉េ​យ ដា​លី​អូ (Ray Dalio) ក៏​យល់​ស្រប​នឹង​គោលការណ៍​មួយ​នេះ​ដែរ​។ លោក​ធ្លាប់​បាន​ចែករំលែក​កាលពី​ឆ្នាំ ២០១៧ ថា «​កំហុសឆ្គង​ធំ​ជាងគេ​របស់​មនុស្ស​ភាគច្រើន​គឺ​ពួក​គេ​គិត​ថា​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​គឺ​ចេញពី​ការ​គិត​របស់​ពួក​គេ ពួក​គេ​មាន​ទស្សនៈ​ហើយ​ពួក​គេ​ប្រកាន់ខ្ជាប់​នឹង​ទស្សនៈ​របស់​ខ្លួន​។​» លោក​បេ​សូ​សបាន​ចែករំលែក​ទៀត​ថា «​អ្នក​មិន​អាច​សម្រេច​បាន​អ្វី​ដែល​សំខាន់​ទេ​ប្រសិនបើ​អ្នក​មិន​ចចេះ​លើ​ចក្ខុវិស័យ​របស់​ខ្លួន​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មាន​ភាព​បត់បែន​ទាក់ទិន​នឹង​រឿង​លម្អិត​ព្រោះ​អ្នក​ត្រូវ​តែ​រៀន​ធ្វើ​ពិសោធន៍​ដើម្បី​សម្រេច​បាន​អ្វី​ដែល​សំខាន់ ហើយ​វា​មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​ខុស​ច្រើន​។​» ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9646173