Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូ​វី​ដ​នៅ​ឥណ្ឌូ​នេ​ស៊ី ពេល​នេះ ជា​ប្រភេទ​ផ្លាស់​ប្តូរ​សែន​ថ្មី

ឥណ្ឌូ​នេ​ស៊ី ៖ វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ម៉ូលេគុល ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សា​ការ​តា បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​ធ្វើ​មុ​យ​តា​ស្យុ​ង របស់​វីរុស​កូ​រ៉ូ​ណា​ដែល​បង្ក​ទៅ​ជា​កូ​វី​ដ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ស្រប​ជាមួយនឹង​ការ​កើនឡើង​ករណី​ជា​បន្តបន្ទាប់​។

ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ២,៨៥៨​នាក់ កាលពី​ថ្ងៃអាទិត្យ យោង​​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា នៅ​ក្រោម​កំណត់​ត្រា​កាលពី​ថ្ងៃ​ម្សិល​មិញ​មាន​ចំនួន ៣៣០៨​នាក់ ប៉ុន្តែ​ខ្ពស់​ជាង​មធ្យមភាគ​ប្រចាំខែ​កាលពី​ខែ​មុន​។ ចំនួន​ករណី​សរុប​របស់​វា គឺ ១៧២,០៥៣ និង​ករណី​អ្នក​បាត់បង់​ជីវិត​ដោយ​កូ​វី​ដ​១៩ មាន ៧,៣៤៣​នាក់​។

លោក Herawati Sudoyo នាយករង​បាន​ប្រាប់​រ៉​យ​ទ័​រថា ការ​ធ្វើ​មុ​យ​តា​ស្យុ​ង​ទៅ​លើ​សែន D614G បាន​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយ​ឆ្លង​តែ​ស្រាល​ជាង​មុន ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទិន្នន័យ​លំដាប់​សែន​ពី​គម្រូ​ដែល​ប្រមូល​ដោយ​វិទ្យាស្ថាន​។ ពពួក​ថ្មី​នៃ​មេរោគ​កូ​វី​ដ ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ត្រូវ​បាន​គេ​កំណត់​អត្ត​សញ្ញាណ​នៅ​ក្នុង​ខែកុម្ភៈ និង​បាន​សាយភាយ​នៅ​អឺរ៉ុប និង​អា​មេ​រិ​ក ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ជិតខាង​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​ផង​ដែរ​។

លោក Syahrizal Syarif អ្នកជំនាញ​ខាង​រោគរាតត្បាត​នៅ​សាកលវិទ្យាល័យ​ឥណ្ឌូ​ណេ​ស៊ី​បាន​ព្រមាន​ថា ប្រជាជន​ឥណ្ឌូ​នេ​ស៊ី ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ព្រោះថា តាម​ការ​សិក្សា​របស់​គាត់​បាន​បង្ហាញ​ថា ប្រទេស​នេះ អាច​នឹង​មាន​ករណី​កូ​វី​ដ​កើន​ដល់ ៥០​ម៉ឺន​ករណី​នៅ​ចុងឆ្នាំ​នេះ​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9646155