Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាណិតខ្លាំងណាស់! ពេលដឹងរឿងក្មេងៗក្រោយបច្ចេកវិទ្យាទំនើបៗដែលយើងប្រើ

កាបូន(Cobalt) គឺជាសមាសធាតុចាំបាច់បំផុតរបស់អាគុយក្នុងការផ្តល់ថាមពល ដែលត្រូវបានប្រើនៅក្នុងឡាន កុំព្យូទ័រយួរដៃ និងស្មាតហ្វូន។ ហើយតើអ្នកដឹងទេថាបច្ចេកវិទ្យាទំនើបៗ បូករួមទាំងទូរសព្ទដែលយើងប្រើសព្វថ្ងៃសុទ្ធតែកើតចេញពីញើតឈាមរបស់ក្មេងតូចៗ?

យោងតាម Project Nightfall ថានិយាយថា ឧស្សាហកម្មនេះបានជួលកុមារជាង ៤០ ០០០ នាក់…ដោយឲ្យក្មេងៗលាងសំអាតថ្មដែលស្រូបយកឧស្ម័នពុល និងលើកឥវ៉ាន់ធ្ងន់ៗ។ ពួកគេមិនមានឧបករណ៍ការពារទេ នាំឲ្យមានភាគរយខ្ពស់ណាស់ដែលក្មេងៗដ៏គួរឲ្យអាណិតទាំងនោះប្រថុយនឹងជំងឺមហារីកសួត។

ដូចដែលអ្នកបានដឹងរួចមកហើយ ទោះបីជាបច្ចេកវិទ្យាទំនើបមានតម្លៃថ្លៃៗយ៉ាងណាក៏ដោយ ផ្ទុយទៅវិញពួកគេទទួលបានប្រាក់ខែតិចបំផុត ដោយក្នុង ១ ថ្ងៃ មិនបានប្រាក់ដល់ ១ ដុល្លារផងទាំងដែលត្រូវធ្វើការ ១២ ម៉ោងក្នុង ១ថ្ងៃ។ មិនគួរឲ្យជឿទេមែនអត់? តែវាសុទ្ធតែជាការពិត! កុមារទាំងនេះកំពុងរែកទម្ងន់ពិភពបច្ចេកវិទ្យានៅលើស្មារបស់ពួកគេ!

ខាង Project Nightfall បានបន្ថែមថា “ខ្ញុំដឹងថាវាជាការពិតដ៏លំបាកមួយក្នុងការឲ្យក្រុមហ៊ុនបញ្ឃប់ការជួលក្មេងៗ ប៉ុន្តែយើងអាចធ្វើអោយជីវិតរបស់ពួកគេប្រសើរជាងនេះ។

ឧស្សាហកម្មរាប់ពាន់លានដុល្លារបង្កើតបច្ចេកវិទ្យាមិនគួរយកចំណេញលើកម្លាំងពលកម្មកុមារ ដោយឲ្យពួកគេមិនដល់ ១ ដុល្លារក្នុង ១ ថ្ងៃនោះទេ វា​ពិតជាអ​យុត្តិ​ធ​ម៏ណាស់! អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកុមារៗយំយ៉ាងស្ងៀមស្ងាត់ ព្រោះក្រុមហ៊ុនធ្វើជាមិនដឹងមិនឮសំឡេងយំស្រែករបស់ពួកគេ។ ប្រហែលជាដល់ពេលដែលយើងជាមនុស្សធំជួបជុំគ្នា ហើយស្រែករកយុត្តិធម៏ឲ្យក្មេងៗទាំងនេះ ដើម្បីឲ្យ ក្រុមហ៊ុនអាចរកដំណោះស្រាយដែលល្អប្រសើរជាងមុន និងបញ្ឈប់ពលកម្មកុមារដោយគ្មានសីលធម៌តទៅទៀត”។ ប្រែសម្រួលដោយ៖ ត្នោត 

បើចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

(ប្រភពវីដេអូ៖ Project Nightfall)

from: https://tnaot.com/km/m/detail/article/9645949