Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងជើង បង្កើនសកម្មភាព​បន្ថែមទៀត នៅព្រំដែនជាប់កូរ៉េខាងត្បូង

រយៈពេលចុងក្រោយ​នេះ​ កូរ៉េខាងជើងបានបង្ហាញសកម្មភាពជាច្រើនប្រឆាំងនឹងកូរ៉េខាងត្បូង​ បន្ទាប់ពីទីក្រុងសេអ៊ូលមិនអាចរារាំងក្រុមសកម្មជន ​នៅក្នុងប្រទេសរបស់ខ្លួនពីការបង្ហោះប៉េងប៉ោង នាំខិត្តប័ណ្ណ និង ស្បៀងអាហារចូលទៅកាន់ទឹកដីកូរ៉េខាងជើង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កូរ៉េខាងជើង​បានត្រៀមបង្ហោះខិត្តប័ណ្ណ១២លានសន្លឹក សម្រាប់បញ្ជូនទៅកាន់កូរ៉េខាងត្បូង។ ជាមួយគ្នានេះ កូរ៉េខាងជើង​ក៏បានដំឡើងឧបករណ៍បំពង​សំឡេង នៅតាមខ្សែបន្ទាត់ព្រំដែនជាប់នឹងកូរ៉េខាងត្បូង ក្រោយពេលប្រទេសទាំងពីរបានសម្រេចដកចេញពីទីនោះ កាលពីឆ្នាំ​២០១៨ តាមកិច្ចព្រមព្រៀង ក្រោយជួបពិភាក្សាគ្នា។

កូរ៉េខាងជើង បានរៀបចំឧបករណ៍បំពងសំឡេងជាច្រើន នៅតាមតំបន់ព្រំដែនគ្មានយោធា​។ កាលពីឆ្នាំ​២០១៨ កូរ៉េខាងជើងបានដោះឧបករណ៍ទាំងនោះចំនួន​៤០កន្លែងចេញ ហើយឈប់ឃោសនា តាមកិច្ចព្រមព្រៀង។

មន្ត្រីជាន់ខ្ពស់ក្នុងជួរគណៈទីបញ្ជាការកម្លាំងទាហានកូរ៉េខាងត្បូង បានឲ្យដឹងថា ​«យើងបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ​រាល់សកម្មភាពប្រែប្រួល​របស់កូរ៉េខាងជើង ក្នុងការធ្វើសង្គ្រាមចិត្តសាស្ត្រ ។ កូរ៉េខាងត្បូង បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទប់ទល់រាល់ស្ថានភាពអាក្រក់ដែលអាចកើតឡើង៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9414211