Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីប៉ូលិសម្នាក់ត្រូវបានចាប់ខ្លួនពីបទបាញ់សម្លាប់ប្រពន្ធខ្លួនឯង

មន្រ្តីប៉ូលិសម្នាក់​ត្រូវបានចោទប្រកាន់ពីបទ​ធ្វើឃាតប្រពន្ធខ្លួនឯង និងត្រូវបានដកហូតពីតំណែងកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា។

សាកសពរបស់លោកស្រី Pimchadaporn Pooyamsai អាយុ ៣០ឆ្នាំ ត្រូវបានគេរកឃើញដេកស្លាប់នៅលើសាឡុងក្នុងផ្ទះរបស់ជនរងគ្រោះនៅស្រុក Bang Kapi ​ទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ដោយមានកាំភ្លើងខ្លីមួយដើមនៅក្នុងដៃរបស់ជនរងគ្រោះផងដែរ​។ តាមការពិនិត្យ គេបានឃើញ​​របួសដោយគ្រាប់កំាភ្លើងនៅលើក្បាលផ្នែកខាងឆ្វេង​របស់ជនរងគ្រោះ។ ជនសង្ស័យជាប្តីលោក Songkrot Boonsong ដំបូងឡើយបានអះអាងថាប្រពន្ធរបស់គាត់បានសម្លាប់ខ្លួន​ ប៉ុន្តែក្រុមគ្រួសាររបស់ជនរងគ្រោះបាន​បដិសេធការអះអាងនេះដោយពន្យល់ថា​​ជនរងគ្រោះជា Pimchadaporn ​ជាមនុស្សប្រើដៃស្តាំដូច្នេះហើយ មិនអាចយកដៃស្តាំបាញ់ក្បាលផ្នែកខាងឆ្វេងបានទេ។

កាលពីថ្ងៃចន្ទមេបញ្ជាការប៉ូលិសលោក Pakkapong Pongpetra បាននិយាយថាការធ្វើកោសល្យវិច្ច័យបង្ហាញថាមូលហេតុនៃការស្លាប់គឺមិនមែនជាការធ្វើអត្តឃាតទេ ហើយ​ជនសង្ស័យជាប្តីត្រូវបាននាំខ្លួនមកធ្វើការសាកសួរ។ ​ជនល្មើសបាន​សារភាពថា គាត់​ឈ្លោះគ្នាជាមួយប្រពន្ធរឿងបងប្អូនសាច់ថ្លៃ ដោយអត់ធ្មត់មិនបានគាត់ក៏ទាញកាំភ្លើងមកបាញ់ប្រពន្ធតែម្តង។ ម្តាយរបស់ជនរងគ្រោះបាននិយាយថាជនល្មើសលោក Songkrot គឺជាបុរសដែលមានចិត្តក្តៅហើយតែងតែធ្វើបាបប្រពន្ធរបស់ខ្លួនឯង ដូច្នេះនៅពេលដែលគាត់បានឮដំណឹងថាកូនស្រីរបស់គាត់បានសម្លាប់ខ្លួនឯង នោះលោកស្រីពិតជាមិនជឿឡើយ​។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The Nation Thailand

from: https://tnaot.com/km/m/detail/article/9413097