Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាព្យាបាលជាសះស្បើយ ១នាក់ និងមានករណីឆ្លងថ្មី ១នាក់

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលជាសះស្បើយ ១នាក់ងថ្មីន្ថែមទៀត និងមានករណីឆ្លងថ្មី ១នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជាសះស្បើយ ១នាក់ ជាបុរសជនជាតិចិន អាយុ ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។

ចំណែកអ្នកវិជ្ជមានវីរុសកូវីដ១៩ (Covid-19) ថ្មី ជាបុរសជនជាតិបារាំង អាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិន មកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០។

បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ៨ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៧៤នាក់ មានស្រ្តីចំនួន ៥៤នាក់ និងបុរស ២២០នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងបានចំនួន ២៦៦នាក់ ដែលមានស្រី ៥០នាក់ និងប្រុស ២១២នាក់ ស្មើនឹង៩៧,០៨% នៃចំនួនសរុប៕

from: https://tnaot.com/km/m/detail/article/9644970